ព័ត៌មានអន្ដរជាតិ
ស៊ីរ៉ែនព្រមានស៊ូណាមិលាន់ទ្រហឹង នៅពេលការរញ្ជួយដី ៨.២រ៉ិចទ័រ វាយប្រហារ អាឡាស្កា
ការរញ្ជួយដីកម្រិត ៨.២ រ៉ិចទ័រ បានវាយប្រហារប្រជុំកោះ Aleutian ក្នុងរដ្ឋ អាឡាស្កា ដែលជាហេតុជំរុញឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ និងការជម្លៀសមនុស្សនៅទីក្រុង Kodiak។

ក្រុមឃ្លាំមើលរលកយក្សស៊ូណាមិ បានចេញការព្រមានរួចទៅហើយចំពោះកោះ ហាវ៉ៃ។ ការព្រមាននេះបាននិយាយថា ប្រសិនបើរលកយក្សស៊ូណាមិកើតឡើងមែននោះ ពួកគេនឹងមិនប៉ះពាល់ដល់កោះនេះទេរហូតដល់ម៉ោង ១២ និង ៥៣ នាទីរំលងអាធ្រាត្រ (ម៉ោងនៅអាមេរិក)។
អ្នកយកព័ត៌មានម្នាក់នៅអាឡាស្កា បានបង្ហោះ Twitter ថា ស៊ីរ៉ែនព្រមានស៊ូណាមិ ក៏បន្លឺឡើងផងដែរក្នុងទីក្រុង Kodiak។ អ្នកនាំពាក្យប៉ូលិស បានប្រាប់ទូរទស្សន៍ Fox News ថា អាជ្ញាធរកំពុងជំរុញឲ្យប្រជាជន ជម្លៀសខ្លួនចេញដោយសារតែការគំរាមកំហែងពីរលកយក្សស៊ូណាមិ។
សម្រាប់ព័ត៌មានលម្អិត កម្ពុជាថ្មី នឹងផ្តល់ជូនជាបន្ត!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ ក្ដៅៗ ហ្វីលីពីន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.៧ រ៉ិចទ័រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


