ព័ត៌មានអន្ដរជាតិ
ព្រោះតែ Delta ហ្វីលីពីន សម្រេចបិទខ្ទប់រដ្ឋធានី ម៉ានីល ទោះត្រូវខាតបង់សេដ្ឋកិច្ច រាប់ពាន់លានដុល្លារ
នៅថ្ងៃសុក្រទី៣០ខែកក្កដានេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអនុម័តឲ្យដាក់ចេញនូវវិធានការបិទខ្ទប់រដ្ឋធានី ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta និងដើម្បីការពារប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស។

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា តំបន់រដ្ឋធានីម៉ានីល ដែលមានទីក្រុងចំនួន១៦ និងប្រជាជនជាង ១៣ លាននាក់ នឹងត្រូវដាក់នៅក្រោមការបិទខ្ទប់តឹងរ៉ឹងបំផុត ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២០ ខែសីហា។ លោកទទួលស្គាល់ថា វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់ ប៉ុន្តែនេះគឺដើម្បីសេចក្តីសុខដល់មនុស្សរាល់គ្នា។
ការបិទខ្ទប់ ដែលត្រូវបានគេរំពឹងថានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ៤ ពាន់លានដុល្លារ នឹងរារាំងប្រជាជនមិនឲ្យចាកចេញពីផ្ទះ លើកលែងតែការទៅទិញឥវ៉ាន់ចាំបាច់ប៉ុណ្ណោះ ខណៈការទទួលទានអាហារនៅក្នុងកន្លែងបិទជិត ត្រូវបានហាមឃាត់។

លោក Benjamin Abalos ប្រធានក្រុមប្រឹក្សានៃអភិបាលក្រុង បានប្រាប់រ៉យទ័រថា “វីរុសបំប្លែងខ្លួន Delta កំពុងចរាចរណ៍ទូទាំងទីក្រុងម៉ានីល រួចទៅហើយ។ នេះគឺជាអន្តរាគមន៍ដ៏ត្រឹមត្រូវ”។
លោកបន្តថា អភិបាលក្រុង គ្រោងបង្កើនការចាក់វ៉ាក់សាំង ដោយចាក់ឲ្យបាន ២៥០,០០០ ដូសក្នុងមួយថ្ងៃ ពោលគឺកើនឡើងពី ១៥០,០០០ដូស នៅពេលនេះ។
ហ្វីលីពីន ក៏បានពង្រីកការហាមឃាត់លើអ្នកដំណើរមកពី ១០ ប្រទេស រួមមានឥណ្ឌា ឥណ្ឌូណេស៊ី ថៃនិង អារ៉ាប់រួម រហូតដល់ថ្ងៃទី ១៥ ខែសីហា ផងដែរ។

រហូតមកដល់ពេលនេះ ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ -១៩ ជាង ១.៥៧ លានករណី និងស្លាប់ជាង ២៧,០០០នាក់។
ហ្វីលីពីន បានរាយការណ៍ថាមានករណីឆ្លងវីរុស Delta ចំនួន ២១៦ ករណី ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពនិយាយថា អាចមានករណីដែលមិនត្រូវបានរកឃើញបន្ថែមទៀត ដោយសារតែល្បឿននៃការធ្វើតេស្តយឺតយ៉ាវ របស់ប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoលោក ណេតាន់យ៉ាហ៊ូ ប្រកាសគាំទ្រក្រុមអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ World Cup យប់នេះ


