ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកក្នុងផ្សារ ស្លាប់និងរបួសមនុស្សជាង៦០នាក់នៅ អាហ្វហ្គានីស្ថាន
មនុស្សយ៉ាងតិច១៧នាក់បានស្លាប់និងជាង៥០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីការផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នាបានវាយប្រហារផ្សារមួយក្នុងទីក្រុង Bamyan នៃខេត្ត Bamyan ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ។
មន្រ្តីមន្ទីរសុខាភិបាលខេត្តម្នាក់បានប្រាប់ Xinhua ដោយមិនបញ្ចេញឈ្មោះថា “តួលេខចុងក្រោយបង្អស់បានបង្ហាញថា មនុស្សចំនួន១៧នាក់រួមទាំងមន្រ្តីប៉ូលិសចរាចរណ៍ម្នាក់ផងដែរត្រូវបានសម្លាប់និងជាង៥០នាក់រងរបួស។

ចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀតព្រោះមនុស្សមួយចំនួនកំពុងមានរបួសធ្ងន់។
លោក Latif Azimi អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបានប្រាប់ Xinhua មុននេះថា ការផ្ទុះបានកើតឡើងក្នុងរយៈពេលដ៏ខ្លីនៅឯផ្សារដែលមានមនុស្សច្រើនកុះករក្នុងទីក្រុងនៅប្រហែលម៉ោង៤និង៣០នាទីរសៀល។

ប្រភពក្រៅផ្លូវការបានឲ្យដឹងថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីហេតុការណ៍នេះ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ក្រុមសកម្មប្រយុទ្ធតាលីបង់បានបដិសេធការពាក់ព័ន្ធរបស់ខ្លួននៅក្នុងការផ្ទុះនេះ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


