Connect with us

ព័ត៌មានអន្ដរជាតិ

​ត្រឹម​៦ថ្ងៃ ចិន​តេស្តពលរដ្ឋទាំងអស់ទីក្រុងអ៊ូហាន រកឃើញឆ្លងកូវីដ៧៨នាក់

បានផុស

នៅ

ទី​ក្រុង​​អ៊ូហាន​ ប្រទេស​ចិន​បាន​ធ្វើ​តេស្ត​ពលរដ្ឋ​របស់​ខ្លួន​ទាំង​អស់​លើក​លែង​តែ​កុមារ​អាយុ​ក្រោម​៦​ឆ្នាំ និង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ប្រឹង​ប្រែង​ដើម្បី​ស្វែង​រក​អ្នក​​​ឆ្លង​កូវីដ​-១៩។

ការ​ធ្វើ​តេស្ត​ទូទាំង​ក្រុង​របស់​ខេត្ត​ Hebei នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​​អង្គារ៍​សប្តាហ៍​មុន បន្ទាប់​​ពី​​​អាជ្ញាធរ​បាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ជា​សញ្ញា​​​កូវីដ-១៩​​លើក​ដំបូងត្រូវ​បាន​រក​ឃើញ​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Li Tao អគ្គលេខាធិការ​រង​នៃ​សាលា​ក្រុងអ៊ូហាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា បុគ្គលិក​សុខាភិបាល​ចំនួន​​២៨០០០នាក់​បាន​ធ្វើ​ចល័ត​​ដើម្បី​តេស្ត​ប្រជា​ជន​ចំនួន​១១.២៨​លាន​នាក់​តាម​ទីទាំង​ជាង​២៨០០​កន្លែង​ដែល​ត្រូវ​បាន​តម្លើង​​ និង​បញ្ចប់​រួច​រាល់​នៅ​ថ្ងៃ​សៅរ៍​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

តាម​ការ​ផ្សាយ​របស់ Xinhua ថា អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ទី​ក្រុង​នេះ​រក​ឃើញ​អ្នក​ឆ្លង​៧៨​នាក់​ ក្នុង​នោះ​មាន​៤១​នាក់​ជា​អ្នក​ឆ្លង​ដែល​គ្មាន​រោគ​សញ្ញា។ ទោះ​បី​ជា​យ៉ាង​ណា ភាគ​ច្រើន​នៃ​អ្នក​ឆ្លង​ទាំង​នេះ​​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​​។ មាន​តែ​៩​នាក់​ប៉ុណ្ណោះ​ដែល​រក​ឃើញឆ្លង​ក្នុង​ចំណោម​ប្រជា​ជន​ទូទៅ​ដែល​មិន​បាន​ធ្វើ​ចត្តាឡីស័ក។

អាជ្ញាធរ​ចិន​បានរាយការណ៍​ពី​ករណី​ឆ្លង​​ទូទាំង​ប្រទេស​​ចំនួន​​១២៥​នាក់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ដែល​ជា​ករណី​ឆ្លង​ចង្កោម​បង្ក​ឡើង​ដោយ​វីរុស​បំប្លែង​ខ្លួន Delta។ រហូត​ដល់​ពេល​នេះ ​ចិន​មាន​ករណី​ឆ្លង​សរុប​ចំនួន ៩៣ ៨២៦​នាក់ និង​ស្លាប់​៤៦៣៦​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម