Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះធុងប្រេងដែលកងទ័ព លីបង់ រឹបអូសបាន ស្លាប់ និងរបួសជាង ១០០ នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សយ៉ាងតិច ២៨ នាក់បានស្លាប់ និង ៧៩ នាក់រងរបួសនៅពេលធុងប្រេងបានផ្ទុះឡើងនៅភាគខាងជើងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ។

ដោយដកស្រង់សម្តីសាក្សីឃើញផ្ទាល់ភ្នែក Reuters បានរាយការណ៍ថា មនុស្សប្រហែល ២០០ នាក់បាននៅក្បែរនោះ នៅពេលមានការផ្ទុះនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុនៃការផ្ទុះនេះមិនត្រូវបានគេដឹងច្បាស់ភ្លាមៗទេ ប៉ុន្តែមានការរៀបរាប់ផ្សេងៗគ្នា អំពីមូលហេតុនៃការផ្ទុះនេះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកខ្លះបាននិយាយថា ធុងឥន្ធនៈមួយដែលកងទ័ពរឹបអូសបាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យោធា ដើម្បីបញ្ឈប់ក្រុមហ៊ុនផ្គត់ផ្គង់មិនឲ្យដឹកជញ្ជូន បានផ្ទុះឡើង ។

ប្រភពសន្តិសុខមួយបានប្រាប់រ៉យទ័រថា ក្នុងចំណោមអ្នកស្លាប់ និងរបួសនោះ ក៏មានសមាជិកកងទ័ព និងកងកម្លាំងសន្តិសុខ ។

សាក្សីឃើញផ្ទាល់ភ្នែកបានរាយការណ៍ប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al-Jadeed ថា មូលហេតុនៃការឆេះនេះ អាចបណ្ដាលមកពីបុគ្គលម្នាក់ដែលអុជភ្លើងនៅក្បែរនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម