ព័ត៌មានអន្ដរជាតិ
ព្រះអើយ! ពលរដ្ឋអាហ្វហ្គានីស្ថាន សុខចិត្តតោងកង់យន្តហោះអាមេរិក ឲ្យតែបានចេញពីប្រទេស មានអីធ្លាក់ស្លាប់ម្តងមួយៗ
ខណៈដែលអ្នកក្រុងកាប៊ុល ព្យាយាមសម្រុកចាកចេញពីរដ្ឋធានី ឈុតឆាករន្ធត់ៗជាច្រើន ត្រូវបានថតជាប់ដោយកាមេរ៉ា។

វីដេអូមួយបង្ហាញពីជនជាតិអាហ្វហ្គានីស្ថាន តោងកង់យន្តហោះ C-17 Globemaster ហើយធ្លាក់ពីយន្តហោះកាលពីថ្ងៃចន្ទ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានចំនួន៣នាក់ បានធ្លាក់ស្លាប់ ដោយសារតែតោងកង់យន្តហោះ អំឡុងពេលហោះហើរ។

ប្រជាជនកំពុងព្យាយាមចាកចេញពីទីក្រុងកាប៊ុល និងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីក្រុមបះបោរតាលីបង់ ចូលកាន់កាប់ប្រទេសនេះ ប៉ុន្មានសប្តាហ៍បន្ទាប់ពីបើកការវាយលុកមួយក្រោយពេលអាមេរិកនិងណាតូដកទ័ព។
ប្រជាជនបានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ជាមួយគោលបំណងឡើងជិះជើងហោះហើរជម្លៀស ចំពេលក្រុមតាលីបង់កាន់កាប់ប្រទេសនេះ។

មនុស្សចំនួន ៥ នាក់ក៏បានស្លាប់ផងដែរកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការបាញ់បោះនៅឯចំណតអ្នកដំណើរ ក្នុងព្រលានយន្តហោះ។
កងកម្លាំងអាមេរិកបានគ្រប់គ្រងព្រលានយន្តហោះ ហើយបាញ់កាំភ្លើងឡើងទៅលើ ដើម្បីបញ្ឈប់ហ្វូងមនុស្សកុំឲ្យសម្រុកចូលអាកាសយានដ្ឋាន៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ឃើញស្ថានភាពកាន់តែវឹកវរ អាមេរិក ត្រៀមបញ្ជូនទ័ពបន្ថែមទៀតទៅកាន់ទីក្រុងកាប៊ុល
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤៨ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


