ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាហ្វហ្គានីស្ថាន វេចលុយមួយឧទ្ធម្ភាគចក្រ និងរថយន្ត៤គ្រឿង ពេលរត់ចេញពីប្រទេស
មានការលើកឡើងផ្សេងៗគ្នា អំពីទីតាំងបច្ចុប្បន្នរបស់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ខណៈប្រភពរុស្ស៊ីអះអាងថា គាត់កំពុងនិរទេសខ្លួននៅក្នុងប្រទេស អូម៉ង់ ស្របពេលរបាយការណ៍ដំបូងបានបង្ហាញថា គាត់បានភៀសខ្លួនទៅកាន់ប្រទេស តាហ្ស៊ីគីស្ថាន ក្រោយពេលរត់ចេញពីទីក្រុងកាប៊ុល និងផ្តល់អំណាចដល់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ។
ក្រុមតាលីបង់ បានវាយលុកចូលរដ្ឋធានីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដួលរលំ ហើយលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ដើម្បីចៀសវាងការបង្ហូរឈាម។
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកាប៊ុលបាននិយាយកាលពីថ្ងៃចន្ទថា លោក Ghani បានភៀសខ្លួនចេញពីប្រទេស ដោយមាននាំទៅជាមួយនូវរថយន្តចំនួន៤គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងដែលពេញទៅដោយលុយ ហើយទុកលុយខ្លះដាក់កន្លែងផ្សេងព្រោះដាក់ក្នុងនោះមិនអស់។
ទោះបីជាយ៉ាងណាក៏ដោយ កន្លែងលាក់ខ្លួនរបស់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ចំណែករបាយការណ៍ពី Al-Jazeera ដែលដកស្រង់ប្រភពពីអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ បានអះអាងថា គាត់បានហោះហើរទៅកាន់ប្រទេសអ៊ូសបេគីស្ថាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ខំជួយរាប់ឆ្នាំ ទីបំផុតអាមេរិក បោះបង់ចោលអ្នកបកប្រែនៅអាហ្វហ្គានីស្ថាន បែរជាជម្លៀសសត្វសុខន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


