ព័ត៌មានអន្ដរជាតិ
ឥណ្ឌាត្រៀមទទួលព្យុះស៊ីក្លូន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង
ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងបោកបក់នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា ខណៈប្រទេសនេះក៏កំពុងត្រៀមទទួលព្យុះស៊ីក្លូន Nivar ផងដែរ ។
ក្រុមមន្រ្តីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានការបាក់ដីនៅលើឆ្នេរភាគអាគ្នេយ៍ភ្លាមៗនៅពេលអធ្រាត្រ បន្ទាប់មកបង្កជាព្យុះស៊ីក្លូនដ៏ខ្លាំងក្លា ។

ទន្ទឹមនោះភ្លៀងធ្លាក់ក៏បណ្ដាលឲ្យដួលរលំដើមឈើ និងទឹកជំនន់ផងដែរដោយភាគច្រើនកើតឡើងនៅរដ្ឋធានី Chennai ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេស្នើសុំឲ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយផ្លាស់ទៅមជ្ឈមណ្ឌលផ្តល់ជំនួយនៅក្នុងរដ្ឋភាគអាគ្នេយ៍មួយនេះ ។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា ព្យុះស៊ីក្លូនត្រូវបានគេរំពឹងថានឹងនាំមកនូវកម្លាំងខ្យល់បក់រហូតដល់ ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
បន្ថែមពីនេះទូកនេសាទទាំងអស់ក៏ត្រូវបានគេណែនាំឲ្យត្រឡប់ទៅកំពង់ផែវិញផងដែរ ខណៈក្រុមឆ្លើយតបនឹងគ្រោះមហន្តរាយចំនួន ៣០ ត្រូវបានដាក់ពង្រាយពាសពេញរដ្ឋ Tamil Nadu រដ្ឋ Andhra Pradesh និងទឹកដីនៃកោះ Pondicherry ជាដើម ។

ស្របពេលជាមួយគ្នានេះឆ្មាំឆ្នេរសមុទ្របានដាក់ពង្រាយរថយន្តល្បាតនៅឯនាយសមុទ្រ ក៏ដូចជាឧទ្ធម្ភាគចក្រ និងយន្តហោះសម្រាប់ជំនួយ និងការឃ្លាំមើល ។
នៅរដ្ឋ Tamil Nadu រដ្ឋាភិបាលរដ្ឋបានប្រកាសថ្ងៃឈប់សម្រាកសាធារណៈ និងណែនាំប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ ខណៈសេវាឡានក្រុង រថភ្លើង និងជើងហោះហើរត្រូវបានផ្អាក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


