ព័ត៌មានអន្ដរជាតិ
ចាក់ឆ្លាស់គ្នារវាង AstraZeneca និងវ៉ាក់សាំងចាក់តែមួយដូស Sputnik Light បង្កើនកម្រិតអង់ទីគ័រខ្ពស់
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយនៅថ្ងៃសុក្រនេះថា ការចាក់លាយគ្នានៃវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី បានបង្ហាញពីភាពស៊ាំខ្ពស់ ដោយយោងទៅតាមទិន្នន័យបឋមដែលទទួលបាន ក្នុងពេលសាកល្បងព្យាបាលនៅប្រទេសអាស៊ែបៃហ្សង់ ។

RDIF បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការសាកល្បងព្យាបាលនៅអាស៊ែបៃហ្សង់បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០២១ ហើយទិន្នន័យបឋមពីអ្នកចូលរួម ២០ នាក់ដំបូងបង្ហាញពីការបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំងប្រូតេអ៊ីនវីរុស SARS-CoV-2 ” ។
RDIF បានបញ្ជាក់ថា “ការវិភាគបណ្តោះអាសន្ននៃទិន្នន័យកាលពីពេលកន្លងមក ការចាក់វ៉ាក់សាំង AstraZeneca និង Sputnik Light ទាំងពីរលាយបញ្ចូលគ្នា មានសុវត្ថិភាពខ្ពស់ ហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ឬករណីឆ្លងជំងឺកូវីដ ១៩ ឡើយ បន្ទាប់ពីចាក់” ។

ឯកសារនេះសន្មត់ថា កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឈ និងការអនុវត្តកម្មវិធីស្រាវជ្រាវសាកល្បងព្យាបាលនេះ គឺដើម្បីវាយតម្លៃការប្រើប្រាស់រួមគ្នានៃសមាសធាតុវ៉ាក់សាំង Sputnik Light និងសមាសធាតុវ៉ាក់សាំងប្រភេទ AZD1222 ដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។
គួរបញ្ជាក់ថា វ៉ាក់សាំងចាក់តែមួយដូស Sputnik Light ត្រូវបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ីនៅដើមខែឧសភា ហើយប្រសិទ្ធភាពរបស់វាក្នុងការពារជំងឺកូវីដ ១៩ គឺ ៧៩.៤ ភាគរយ ខណៈវ៉ាក់សាំង Sputnik Light ក៏ជាប្រភេទវ៉ាក់សាំងរួមជាមួយវ៉ាក់សាំង Sputnik V ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO រកឃើញវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា ក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


