ព័ត៌មានអន្ដរជាតិ
លោកស្រី Harris ប្រាប់វៀតណាមថា កងទ័ពជើងទឹកអាមេរិក នឹងរក្សាវត្តមាននៅ សមុទ្រចិនខាងត្បូង
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃពុធ ដោយសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តរក្សាភាពរឹងមាំនៅក្នុងសមុទ្រចិនខាងត្បូង។

លោកស្រី Harris បាននិយាយនៅរដ្ឋធានី ហាណូយ អំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំដទៃទៀតថា “ខ្ញុំសូមបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងរក្សាវត្តមានដ៏រឹងមាំនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងបន្តប្រឈមមុខជាមួយការគំរាមកំហែង និងការរំលោភបំពានពីទីក្រុងប៉េកាំងលើដែនសមុទ្រនេះ”។
លោក Harris និយាយទៀតថា សេតវិមានគាំទ្រសំណើរបស់វៀតណាម ចំពោះនាវាល្បាតអតីតឆ្មាំសមុទ្រអាមេរិកទីបី ដើម្បីឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចបង្កើនសមត្ថភាពសន្តិសុខដែនសមុទ្ររបស់ខ្លួន។

យើងត្រូវរកវិធីដាក់សម្ពាធនិងបង្កើនសម្ពាធដោយត្រង់ទៅលើទីក្រុងប៉េកាំង ឲ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងដើម្បីប្រឆាំងការសម្លុតគំរាមកំហែងនិងការទាមទារដែនសមុទ្រហួសប្រមាណ។
ស្របពេលជាមួយគ្នានោះដែរ លោក Phuc បានគាំទ្រទំនាក់ទំនងកាន់តែរឹងមាំជាមួយ សហរដ្ឋអាមេរិក។

លោក Phuc បាននិយាយកាលពីថ្ងៃពុធថា “វៀតណាមចង់ធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពទ្វេភាគីប្រកបដោយនិរន្តរភាពនិងយូរអង្វែង”។
គួរបញ្ជាក់ថា ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយវៀតណាម មានភាពប្រក្រតីឡើងវិញនៅឆ្នាំ ១៩៩៥ ហើយថ្មីៗនេះ ភាគីទាំងពីរបានធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើផ្នែកសន្តិសុខ នៅចំពោះមុខទំនាក់ទំនងសេដ្ឋកិច្ច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ កងទ័ពជើងទឹក អាមេរិកបញ្ចេញវីដេអូធ្វើសមយុទ្ធ និងឃ្លាំមើលនាវាដឹកយន្តហោះចិននៅសមុទ្រចិនខាងត្បូង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


