Connect with us

ព័ត៌មានអន្ដរជាតិ

ករណីដំបូង! ជប៉ុន រកឃើញមេរោគបំប្លែងខ្លួនប្រភេទថ្មី ក្លាយពូជពីវីរុស Delta

បានផុស

នៅ

អ្នកស្រាវជ្រាវជប៉ុនមួយក្រុមបាននិយាយថា មេរោគបំប្លែងខ្លួនប្រភេទថ្មី ដែលក្លាយពូជពីវីរុស Delta ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេស​ ជប៉ុន។

BERNAMA - New Delta variant mutation of COVID-19 confirmed in Japan

ក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យរង Hiroaki Takeuchi នៅមន្ទីរពេទ្យ Medical and Dental University ទីក្រុងតូក្យូ បានប្រកាសពីការរកឃើញនេះកាលពីថ្ងៃចន្ទ ដោយនិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅពេលអ្នកជំងឺ Delta ម្នាក់ មកមន្ទីរពេទ្យកាលពីពាក់កណ្តាលខែសីហា។

ក្រុមដដែលបន្តថា ការវិភាគហ្សែនបានបង្ហាញពីធាតុបំប្លែង N501S ហើយមានតែករណីចំនួន ៨ ប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួននេះ ដែលត្រូវបានគេរាយការណ៍នៅខាងក្រៅប្រទេសជប៉ុន។

ធាតុបំប្លែង N501S គឺស្រដៀងគ្នាទៅនឹងធាតុបំប្លែង N501Y នៃវីរុស Alpha ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនេះនិយាយថា ឥទ្ធិពលចម្លងរបស់វីរុសនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ទេរហូតមកដល់ពេលនេះ ហើយក្រុមអ្នកស្រាវជ្រាវមានគម្រោងសិក្សាបន្ថែមទៀត។

លោក Takeuchi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងពេញលេញគួរតែត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ព្រោះការរីករាលដាលបន្ថែមទៀតនៃមេរោគ អាចនាំឲ្យមានការបន្តលេចចេញនូវវីរុសបំប្លែងខ្លួនថ្មីៗនៅក្នុងប្រទេសជប៉ុន។

លោកក៏បានអំពាវនាវឲ្យប្រើប្រាស់ការវិភាគហ្សែន ដើម្បីបង្កើនការត្រួតពិនិត្យមេរោគផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinuha

ចុចអាន៖ WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម