ព័ត៌មានអន្ដរជាតិ
ករណីដំបូង! ជប៉ុន រកឃើញមេរោគបំប្លែងខ្លួនប្រភេទថ្មី ក្លាយពូជពីវីរុស Delta
អ្នកស្រាវជ្រាវជប៉ុនមួយក្រុមបាននិយាយថា មេរោគបំប្លែងខ្លួនប្រភេទថ្មី ដែលក្លាយពូជពីវីរុស Delta ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេស ជប៉ុន។
ក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យរង Hiroaki Takeuchi នៅមន្ទីរពេទ្យ Medical and Dental University ទីក្រុងតូក្យូ បានប្រកាសពីការរកឃើញនេះកាលពីថ្ងៃចន្ទ ដោយនិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅពេលអ្នកជំងឺ Delta ម្នាក់ មកមន្ទីរពេទ្យកាលពីពាក់កណ្តាលខែសីហា។
ក្រុមដដែលបន្តថា ការវិភាគហ្សែនបានបង្ហាញពីធាតុបំប្លែង N501S ហើយមានតែករណីចំនួន ៨ ប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួននេះ ដែលត្រូវបានគេរាយការណ៍នៅខាងក្រៅប្រទេសជប៉ុន។

ធាតុបំប្លែង N501S គឺស្រដៀងគ្នាទៅនឹងធាតុបំប្លែង N501Y នៃវីរុស Alpha ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនេះនិយាយថា ឥទ្ធិពលចម្លងរបស់វីរុសនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ទេរហូតមកដល់ពេលនេះ ហើយក្រុមអ្នកស្រាវជ្រាវមានគម្រោងសិក្សាបន្ថែមទៀត។

លោក Takeuchi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងពេញលេញគួរតែត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ព្រោះការរីករាលដាលបន្ថែមទៀតនៃមេរោគ អាចនាំឲ្យមានការបន្តលេចចេញនូវវីរុសបំប្លែងខ្លួនថ្មីៗនៅក្នុងប្រទេសជប៉ុន។
លោកក៏បានអំពាវនាវឲ្យប្រើប្រាស់ការវិភាគហ្សែន ដើម្បីបង្កើនការត្រួតពិនិត្យមេរោគផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinuha
ចុចអាន៖ WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


