Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ ក្រុមតាលីបង់ មានកងកម្លាំងដែនអាកាស ខ្លាំងជាងសមាជិក អង្គការណាតូ ដល់ទៅ ១០ប្រទេសឯណោះ

បានផុស

នៅ

ក្រុមតាលីបង់ ពេលនេះទទួលបានកម្លាំងកងទ័ពអាកាសដែលមានតម្លៃរាប់សិបលានផោន រួមទាំងឧទ្ធម្ភាគចក្រដែលទិញដោយអាមេរិក និងយន្តហោះវាយប្រហារផងដែរ។ វាបានផ្តល់ឲ្យពួកគេនូវអំណាចដែនអាកាស ខ្លាំងជាងសមាជិកអង្គការណាតូមួយចំនួនទៅទៀត។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ក្រុមជីហាដនេះ បានដណ្តើមយកអាកាសយានដ្ឋានធំៗ ចំនួន១០ ចាប់ពីទីក្រុង Bagram ទៅដល់ Mazar-i-Sharif ហើយថ្ងៃនេះ បានបង្អួតឧទ្ធម្ភាគចក្រ Black Hawk តម្លៃ៦លានដុល្លារ ដើម្បីត្រៀមប្រយុទ្ធប្រឆាំងចលនាតស៊ូនៅជ្រលងភ្នំ Panjshir។

មេបញ្ជាការក្រុមតាលីបង់ ត្រូវបានគេរាយការណ៍ថា បានបញ្ជាឲ្យកងទ័ពរបស់ពួកគេតាមប្រមាញ់អ្នកបើកយន្តហោះពីកងទ័ពអាកាសអាហ្វហ្គានីស្ថាន ដែលទទួលបានការបណ្តុះបណ្តាលពិសេសពីអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យមកបញ្ជាយន្តហោះចម្បាំងនិងបច្ចេកវិទ្យាទំនើប។

បើគ្មានអាកាសយានិកទេ ការហោះហើរយន្តហោះទំនើបបែបនេះគឺមិនអាចទៅរួចឡើយ សម្រាប់ក្រុមតាលីបង់។

អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅទីក្រុងកាប៊ុល ត្រូវបានរឹបអូសកាលពីថ្ងៃអង្គារដោយពួកជីហាដ។

យោងតាមការត្រួតពិនិត្យរបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី៣០ខែមិថុនាបានបង្ហាញថា កងទ័ពអាកាសអាហ្វហ្គានីស្ថានកំពុងប្រតិបត្តិការយន្តហោះចំនួន ១៦៧គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រ ១០៨ គ្រឿងនិងយន្តហោះ ៥៩ គ្រឿង។

មុនពេលទីក្រុងកាប៊ុលដួលរលំ ប្រទេសអ៊ូសបេគីស្ថានបានបញ្ជាក់ថា យន្តហោះអាហ្វហ្គានីស្ថានចំនួន ៤៦ គ្រឿងរួមទាំងឧទ្ធម្ភាគចក្រចំនួន ២៤ គ្រឿងផងដែរ​ បានមកដល់ប្រទេសនេះ ដើម្បីការពារកុំឲ្យធ្លាក់ដល់ដៃក្រុមតាលីបង់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនយន្តហោះប្រតិបត្តិការដែលអាមេរិកបន្សល់ទុកទាំងអស់ សុទ្ធតែប្រើការបានមែននោះ វានឹងផ្តល់ឲ្យក្រុមឥស្លាមនិយមនេះនូវអំណាចដែនអាកាសខ្លាំងជាងប្រទេសចំនួន ១០ ក្នុងចំណោមសមាជិកណាតូទាំង ៣០ ដូចជាអាល់បានី បូស្នៀ អេស្តូនី អ៊ីស្លង់ ឡាតវី លីទុយអានី លុចសំបួ ម៉ុងតេណេក្រូ ម៉ាសេដូនីខាងជើងនិងស្លូវេនី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិនទាមទារឲ្យស៊ើបអង្កេតអំពើឧក្រិដ្ឋកម្ម ខណៈមានសេចក្តីរាយការណ៍ថា កងទ័ពអាមេរិក បាញ់ជនស៊ីវិល បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅកាប៊ុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម