ព័ត៌មានអន្ដរជាតិ
ចិនទាមទារឲ្យស៊ើបអង្កេតអំពើឧក្រិដ្ឋកម្ម ខណៈមានសេចក្តីរាយការណ៍ថា កងទ័ពអាមេរិក បាញ់ជនស៊ីវិល បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅកាប៊ុល
ក្រសួងការបរទេសចិន បានទាមទារឲ្យបើកការស៊ើបអង្កេតលើការចោទប្រកាន់ជាច្រើន អំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយយោធាអាមេរិក ប្រឆាំងនឹងជនជាតិអាហ្វហ្គានីស្ថានក្នុងអំឡុងការកាន់កាប់ប្រទេសនេះរយៈពេល២០ឆ្នាំ។

ថ្លែងកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ត្រូវបានគេសួរឲ្យឆ្លើយតបទៅនឹងរបាយការណ៍ដែលថា កងទ័ពអាមេរិកបានបាញ់ទៅលើជនស៊ីវិលអាហ្វហ្គានីស្ថានបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
ឧបទ្ទវហេតុនេះ បានឆក់យកជីវិតមនុស្សជិត ២០០ នាក់ ប៉ុន្តែអ្នកកាសែត រួមទាំងអ្នកយកព័ត៌មានអន្តរជាតិរបស់ RT លោក Murad Gazdiev ផងដែរ បានដកស្រង់សម្តីសាក្សីដែលអះអាងថា កងទ័ពអាមេរិកបានបាញ់ទៅលើហ្វូងមនុស្ស បន្ទាប់ពីការផ្ទុះនោះ ដែលអាចបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសកាន់តែច្រើន។

លោក Wang និយាយថា ទីក្រុងប៉េកាំង បានដឹងអំពីរបាយការណ៍នេះ ប៉ុន្តែអះអាងថា វាមិនមែនជាលើកទីមួយទេដែលយោធាអាមេរិកស្ថិតនៅចំកណ្តាលនៃព្រឹត្តិការណ៍ពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន។ បន្ទាប់មកអ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ចំនួន ៦ ដែលកងទ័ពអាមេរិកត្រូវបានចោទប្រកាន់ថា បានបណ្តាលឲ្យមានមនុស្សស្លាប់ឬបង្កគ្រោះថ្នាក់ដល់អ្នកដែលស្ថិតក្នុងការយកចិត្តទុកដាក់របស់ពួកគេ។
ក្នុងចំណោមឧប្បត្តិហេតុទាំងនោះ គឺមានការវាយប្រហារអាកាសរបស់អាមេរិកនៅឆ្នាំ២០០២លើពិធីរៀបមង្គលការមួយនៅខេត្ត Uruzgan ដោយបានសម្លាប់មនុស្សរាប់សិបនាក់និងរបួសជាច្រើននាក់ទៀត។ លោកក៏បានលើកឡើងពីការវាយប្រហាររបស់អង្គការណាតូនៅឆ្នាំ ២០១៥ ដែលបានសម្លាប់ប៉ូលិស១៥នាក់ក្នុងបេសកកម្មប្រឆាំងគ្រឿងញៀន និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកឆ្នាំ២០១៩ ដែលបានសម្លាប់កសិករអាហ្វហ្គានីស្ថានយ៉ាងតិច៣០ នាក់នៅខេត្ត Nangarhar ផងដែរ។

លោក Wang និយាយថា ចំនួនជនស៊ីវិលស្លាប់ដែលបណ្តាលមកពីការវាយប្រហាររបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺលើសពីការប៉ាន់ស្មានរបស់អាមេរិក។ លោកបន្ថែមថា ជនស៊ីវិលអាហ្វហ្គានីស្ថានយ៉ាងតិច ៤៧,២៤៥ នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលបង្កើតឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីពីរទសវត្សរ៍មុន។
អ្នកនាំពាក្យដដែលបានទទូចថា រាល់អំពើឃោរឃៅដែលត្រូវបានរាយការណ៍និងចោទប្រកាន់ គឺត្រូវតែស៊ើបអង្កេត ហើយជនដៃដល់ត្រូវនាំយកមកកាត់ទោស បើទោះបីជាបច្ចុប្បន្ន យោធាអាមេរិកបានដកចេញពីអាហ្វហ្គានីស្ថានក៏ដោយ។ នេះនិយាយអំពីនីតិរដ្ឋអន្តរជាតិ យុត្តិធម៌អន្តរជាតិនិងវឌ្ឍនភាពនៃសិទ្ធិមនុស្ស”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ថា វត្តមាន ២០ ឆ្នាំរបស់ អាមេរិក នៅ អាហ្វហ្គានីស្ថាន នាំឲ្យមានសោកនាដកម្មតែមុខគត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


