Connect with us

ព័ត៌មានអន្ដរជាតិ

អស់​វ៉ាក់សាំង ក្រុងហូជីមិញ​ចាក់ Pfizer​ ដូស​ទី​២ ក្រោយ​ចាក់ Moderna​ ដូសទី១

បានផុស

នៅ

ប្រជា​ជន​មួយ​ចំនួន​នៅ​ទី​ក្រុង​ហូជីមិញដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Moderna ដូស​ទី​១ និង​ត្រូវ​ចាក់​វ៉ាក់សាំង Pfizer ដូស​ទី​២។

អ្នក​រស់​នៅ​ខណ្ឌទី​១០ ក្រុង​ហូជីមិញ ស្ត្រី​ឈ្មោះ Thanh Hoa បាន​ប្រាប់​ឪពុក​ម្តាយ​ដែល​​​ទាំង​ពីរ​មាន​អាយុ​ខ្ទង់​៧០​ឆ្នាំថា អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ចាក់ដូស​ទី​២ បន្ទាប់​ពី​ចាក់​ដូស​ទី​១​បាន​រយៈ​ពេល​៥​សប្តាហ៍។

មួយសប្តាហ៍​កន្លង​ទៅ អ្នក​ស្រី Hoa បាន​ទៅ​សួរ​ថា​តើ​ពេល​ណា​ទើប​ឪពុក​ម្តាយ​របស់​គាត់​បាន​ចាក់​ដូស​ទី​២​អំពី​វ៉ាក់សាំង Moderna ពី​ព្រោះ​ដល់​កាល​កំណត់​ហើយ ប៉ុន្តែ​គេ​ប្រាប់​ថា ឥឡូវ​នេះ​អត់​មាន​វ៉ាក់សាំង​នេះ​ទេ​។ ដូច្នេះ​ឪពុក​ម្តាយ​របស់​គាត់​សម្រេច​ចិត្ត​ចាក់​ Pfizer ជា​ដូសទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​យ៉ាង​ណា​ដូស​ទី​១​ត្រូវ​បាន​ចាក់​ដោយវ៉ាក់សាំង Moderna ប៉ុន្តែ​ការ​ប្រកាស​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ចន្ទ​គឺ​ឲ្យ​ចាក់​វ៉ាក់សាំង Pfizer សម្រាប់​ដូស​ទី​២។

វ៉ាក់សាំង Moderna និង​ Pfizer ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា mRNA ដូច​គ្នា​ដែល​ជួយ​ឲ្យ​កោសិកាមនុស្ស​​បង្កើត​ប្រូតេអ៊ីនដែល​​​បង្ក​​ឲ្យ​មាន​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ។​

ទោះជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​ឲ្យចាក់​វ៉ាក់សាំង​លាយ​ចម្រុះ​គ្នា​នេះ ប៉ុន្តែ​មន្ទីរ​សុខាភិបាល​ក្រុង​ហូជីមិញ​មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​ផ្លូវ​ការ​ណា​មួយ​ទេ​ជុំ​វិញ​ការ​ចាក់ដូសទី​១ និង​ទី​២​ខុស​គ្នា​នេះ។

ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន មនុស្ស​ជា​ច្រើន​បង្ហាញ​ការ​ព្រួយ​បារម្ភ​​ដោយសារដល់​ថ្ងៃ​ណាត់​ចាក់​ដូស​ទី​២​ហើយ មិន​មាន​ដំណឹង​ពី​ការ​ចាក់​សោះ។ តាម​សេចក្តីណែនាំ​ ការ​ចាក់​វ៉ាក់សាំងModerna ដូស​ទី​១ និង​ទី​២​ត្រូវ​មាន​ចន្លោះ​រយៈ​ពេល​ពី​គ្នា​៤​សប្តាហ៍។

អ្នក​ស្រី Duong Thi Hong នាយករង​នៅ​វិទ្យាស្ថាន​អនាម័យ និង​មេរោគ​សាស្ត្រ​ជាតិ បាន​និយាយ​ថា ក្រសួង​សុខាភិបាលធ្លាប់​បាន​ណែនាំ​ឲ្យ​អាជ្ញាធរបម្រុង​ទុក​វ៉ាក់សាំង Moderna ពាក់​កណ្តាល​សម្រាប់​ចាក់​ដូស​ទី​២ ពី​ព្រោះ​វៀតណាម​មិន​មាន​កិច្ច​ព្រម​ព្រៀង​ទិញ​វ៉ាក់សាំង​នេះ​បន្ថែម​ទៀត​ទេ ប៉ុន្តែ​ពឹង​លើ​ជំនួយ។

លោក Hong បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ត្រៀម​បម្រុង​ទុក​វ៉ាក់សាំង​ទាំង​អស់​ដែល​វៀតណាម​ទទួល​បាន ប៉ុន្តែ​វ៉ាក់សាំង Monderna មិន​មាន​នៅ​ក្នុង​ស្តុក​ទេ។

វៀតណាម​ទទួល​បាន​វ៉ាក់សាំង Moderna ចំនួន​៥​លាន​ដូស​ពី​ជំនួយ​អាមេរិក និងជាង​៤០០០​ដូស​ទៀត​ពី​សាធារណៈរដ្ឋ​ឆែក ហើយ​បាន​ចែក​ចាយ​ទៅ​កន្លែង​ចាក់​អស់​កំឡុង​ពេល​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ។

កាល​ពី​ថ្ងៃ​អង្គារ៍ ក្រសួង​សុខាភិបាល​វៀតណាមបាន​និយាយ​ថា ខ្លួន​កំពុង​ពិភាក្សា​ចាក់​លាយ​ចម្រុះ​ពី Moderna ជា​មួយ​វ៉ាក់សាំង​ផ្សេង ហើយ​សេចក្តីណែនាំ​នឹង​ចេញ​ឆាប់ៗ។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម