ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា អ្នកអត់ចាក់វ៉ាក់សាំងបង្ការកូវីដ ប្រៀបដូចបើកបរស្រវឹងស្រា
ខណៈពេលសហរដ្ឋអាមេរិកជាមធ្យមមានមនុស្សស្លាប់ដោយកូវីដ-១៩ជាង១០០០នាក់ជារៀងរាល់ថ្ងៃ អ្នកអត់ចាក់វ៉ាក់សាំងប្រៀបដូចជាកំពុងបើកបរក្នុងពេលស្រវឹងស្រា។ នេះបើតាមអ្នកជំនាញបាននិយាយកាលពីចុងសប្តាហ៍កន្លងទៅនេះ។
អ្នកវិភាគវេជ្ជសាស្ត្រ អ្នកស្រីវេជ្ជបណ្ឌិត Leana Wen បាននិយាយថា ៖«យើងត្រូវការចាប់ផ្តើមនិយាយអំពីជម្រើសអំពីអ្នកមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ប្រៀបដូចជាចេញទៅក្រៅ ហើយបើកបរទាំងពេលខ្លួនស្រវឹងស្រា»។

ការលើកឡើងរបស់អ្នកស្រី Wen បានធ្វើឡើង បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍អំពីផែនការបង្គាប់វ៉ាក់សាំងដែលបានដាក់ទៅក្រសួងការងារផ្ទាល់ដោយទាមទារឲ្យគ្រប់អាជីវកម្មទាំងអស់ដែលមានបុគ្គលិក១០០នាក់ ឬច្រើនជាងនេះត្រូវតែធានាថា បុគ្គលិករបស់ពួកគេចាក់វ៉ាក់សាំងទាំងអស់ ឬបើពុំនោះទេត្រូវធ្វើតេស្តប្រចាំសប្តាហ៍។
លោកប្រធានាធិបតី ចូ បៃដិន ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដោយតម្រូវឲ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឬបើគ្មានជម្រើសទេគឺត្រូវធ្វើតេស្តប្រចាំសប្តាហ៍ឲ្យទៀងទាត់។
ហើយនៅពេលមន្ត្រីគណបក្សសាធារណៈមួយចំនួនបានរិះគន់ចាស់ដៃចំពោះវិធានការរបស់លោក បៃដិន អ្នកជំនាញសុខភាពបាននិយាយថា លោកប្រធានាធិបតីគួរតែអនុវត្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ដែលកូវីដ-១៩ថ្មីៗកំពុងងើបឡើងខ្លាំង។
អ្នកស្រីវេជ្ជបណ្ឌិត Wen បានលើកឡើងថា ៖«តាមទស្សនៈសុខភាពសាធារណៈ វាមិនឈានដល់ចំណុចកំពូលទាល់តែសោះ។ ហើយតាមការពិត ខ្ញុំសង្ឃឹមថា ពួកគេចេញមកបានលឿន ហើយបានទៅកាន់តែឆ្ងាយជាងនេះ។ យើងកំពុងស្ថិតនៅពាក់កណ្តាលនៃវិបត្តិសុខភាពសាធារណៈដ៏ធំផុតនៃពេលវេលាជីវិតរបស់យើង។ យើងមានពលរដ្ឋអាមេរិករាប់ពាន់នាក់ដែលកំពុងស្លាប់ជារៀងរាល់ថ្ងៃ។ ក្នុងនាមជាសង្គមមួយ យើងបានបង្កើតច្បាប់ដែលការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់ពេលវេលា»។

យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC)អាមេរិកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ជាមធ្យមមនុស្ស១១១០នាក់បានស្លាប់ដោយកូវីដ-១៩នៅសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ចុងក្រោយនេះ។ អត្រានៃការស្លាប់ចាប់តាំងពីចុងខែសីហាមកគឺខ្ពស់បំផុតបើគិតចាប់ពីដើមខែមីនា។
អ្នកវិភាគវេជ្ជសាស្ត្រលោក Jonathan បាននិយាយថា ៖«ប្រសិនបើអ្នកក្លាយជាការគំរាមកំហែងជាប្រចាំដល់សុខភាពសាធារណៈដោយការបដិសេធចាក់វ៉ាក់សាំង ដូច្នេះទង្វើរបស់អ្នកមានផលវិបាកហើយ ហើយផលវិបាកប្រហែលជាមិនអាចឲ្យអ្នកធ្វើការងារបានថែមទៀត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


