Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ធ្វើទារុណកម្មចាប់ដកក្រចកដៃ មុនពេលប្រហារជីវិតភ្នាក់ងារចារកម្ម អាហ្វហ្គានីស្ថាន

បានផុស

នៅ

ក្រុមទាហានស្ម័គ្រស្លាប់តាលីបង់ បានតាមប្រមាញ់ និងសម្លាប់ភ្នាក់ងារប្រឆាំងភេរវកម្មអាហ្វហ្គានីស្ថានចំនួន ៤ នាក់ ហើយមានម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវក្រុមតាលីបង់ ធ្វើទារុណកម្មដោយ ចាប់ដកក្រចកដៃមុនពេលបាញ់សម្លាប់។

បុរសទាំង ៤ នាក់ គឺជាសមាជិកនៃអង្គភាពដែលទទួលការបណ្តុះបណ្តាលពីអង់គ្លេស និងអាមេរិក នៅភ្នាក់ងារចារកម្មអាហ្វហ្គានីស្ថាន ដែលបានរកឃើញនិងធ្លាប់សួរចម្លើយក្រុមតាលីបង់។

ក្រុមតាលីបង់ធ្លាប់និយាយថា នឹងមិនមានអំពើហិង្សាឬការសងសឹក ចំពោះអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាលមុននេះទេ បើទោះបីជាមានសេចក្តីរាយការណ៍ពីការឆែកឆេរតាមផ្ទះក៏ដោយ។

ប្អូនប្រុសរបស់បុរសម្នាក់ក្នុងចំណោមបុរសដែលត្រូវគេសម្លាប់ បានរត់គេចខ្លួននៅពេលក្រុមតាលីបង់មករកពួកគេដល់ផ្ទះ នៅជាយក្រុងកាប៊ុលកាលពីខែមុន។

ឡានរបស់ក្រុមតាលីបង់ បានបើកដេញតាមពួកគេ ហើយបានបាញ់ចំដៃប្អូនប្រុស២គ្រាប់ និងចំក្បាលបងប្រុស៣គ្រាប់។

គាត់បានប្រាប់កាសែត The Sunday Times ថា “ខ្ញុំព្យាយាមបើកឡានទៅរកសាច់ញាតិ ហើយពួកគេបាននាំខ្ញុំទៅមន្ទីរពេទ្យ។ ខ្ញុំមិនដឹងថាតើខ្ញុំរួចជីវិតដោយរបៀបណាទេទេ”។

រូបថតរថយន្តរបស់ពួកគេ បានបង្ហាញពីស្នាមគ្រាប់កាំភ្លើងនៅលើកញ្ចក់និងកៅអីដែលប្រឡាក់ដោយឈាម ព្រមទាំងសាកសពរបស់បងប្រុសដែលត្រូវគេបាញ់សម្លាប់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ តាលីបង់ គំរាមសម្លាប់កីឡាការិនីប្រដាល់ជម្រើសជាតិ អាហ្វហ្គានីស្ថាន ពេលឃើញហ្វឹកហាត់ជាមួយគ្រូប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម