Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ បង្កើនការការពារប្រព័ន្ធភាពស៊ាំ ខ្លាំងជាង ២ដូសដល់ទៅ ១០ដងឯណោះ

បានផុស

នៅ

ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកញ្ញាថា វ៉ាក់សាំងកូវីដដូសទី៣ បានបង្កើនការការពារប្រព័ន្ធភាពស៊ាំពីការឆ្លងរហូតដល់ទៅ ១០ដងឯណោះ។

ក្រសួងនិយាយថា ការសិក្សាថ្មីមួយរបស់អ៊ីស្រាអែល ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ New England បានពិនិត្យមើលប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការដូសទី៣ ក្នុងចំណោមអ្នកមានអាយុលើសពី៦០ឆ្នាំ ដែលបានទទួលវ៉ាក់សាំងកាលពីខែសីហា។

បើប្រៀបធៀបទៅនឹងអ្នកដែលចាក់បានតែពីរដូស កាលពីប្រាំខែមុន ការការពារប្រព័ន្ធភាពស៊ាំបានកើនឡើងរហូតដល់ទៅ ១០ដងឯណោះ។

ការសិក្សានេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវពហុជំនាញ មកពីក្រសួងសុខាភិបាល, វិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann, សាកលវិទ្យាល័យ Hebrew នៃទីក្រុងយេរូសាឡឹម, វិទ្យាស្ថានបច្ចេកវិទ្យាអ៊ីស្រាអែល Technion, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba និងវិទ្យាស្ថានស្រាវជ្រាវ KI។

ក្រសួងបានកត់សម្គាល់ថា “ទិន្នន័យពីប្រទេសអ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពខ្ពស់នៃដូសទី៣ របស់វ៉ាក់សាំង Pfizer ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ និងអាការធ្ងន់ធ្ងរ”។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមចាក់ថ្នាំបង្ការដល់ប្រជាជនរបស់ខ្លួន ដោយចាក់វ៉ាក់សាំងដូសទី៣ កាលពីថ្ងៃទី១ខែសីហា ស្របពេលវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលនៅក្នុងប្រទេស ហើយប្រសិទ្ធភាពវ៉ាក់សាំងពីរដូសដំបូងបានធ្លាក់ចុះ។

រហូតមកដល់បច្ចុប្បន្ននេះ ជនជាតិអ៊ីស្រាអែលជិត ៣ លាននាក់បានទទួលវ៉ាក់សាំងដូសទី៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ នៅហាណូយ អ្នកអត់ចាក់វ៉ាក់សាំង ត្រូវចុះហត្ថលេខាលើលិខិតស្នាមផ្លូវច្បាប់ ទទួលខុសត្រូវចំពោះការចម្លងរោគ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម