ព័ត៌មានអន្ដរជាតិ
រូបភាពផ្កាយរណបបង្ហាញកូរ៉េខាងជើងកំពុងពង្រីកទីតាំងផលិតអ៊ុយរ៉ាញ៉ូមបង្កើនសមត្ថភាពអាវុធ
រូបភាពផ្កាយរណបថ្មីដែល CNN ទទួលបានបង្ហាញពីប្រទេសកូរ៉េខាងជើងបានកំពុងពង្រីកទីតាំងសំខាន់ដែលអាចបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ដែលប្រទេសនេះទំនងជាមានផែនការបង្កើនការផលិតឲ្យកាន់តែខ្លាំងនាពេលអនាគតដ៏ខ្លី។ នេះបើយោងតាមអ្នកជំនាញបានវិភាគទៅលើរូបភាព។
រូបភាពត្រូវបានចាប់យកដោយក្រុមហ៊ុនរូបភាពពាណិជ្ជកម្ម Maxar នៅដើមសប្តាហ៍នេះដែលបង្ហាញពីការសាងសងកំពុងដំណើរការនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមស្ថិតក្នុងបរិវេណមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ Yongbyon ។

លោក Jeffrey Lewis អ្នកជំនាញអាវុធ និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury បាននិយាយថា ប្រការនេះនឹងធ្វើឲ្យកូរ៉េខាងជើងបង្កើនការផលិតសម្ភារៈអាវុធនុយក្លេអ៊ែរកាន់តែល្អប្រសើររហូតដល់ទៅ២៥%។
លោកថា ការពង្រីកថ្មីៗបំផុតនៅបរិវេណមជ្ឈមណ្ឌល Yongbyon ប្រហែលជាឆ្លុះបញ្ចាំងពីផែនការដើម្បីបង្កើនការផលិតសម្ភារៈអាវុធនុយក្លេអ៊ែរ។
លោក Lewis មានប្រសាសន៍ថា ៖«ទីកន្លែងថ្មីដែលមានទំហំប្រមាណ១០០០ម៉ែត្រការ៉េ ជាចន្លោះគ្រប់គ្រាន់សម្រាប់ដាក់ម៉ាស៊ីនបំបែកធាតុវីលីនចំនួន១០០០បន្ថែមទៀត។ ការបន្ថែមម៉ាស៊ីនបំបែកធាតុវីលីន១០០០ទៀតគឺជាការបង្កើនសមត្ថភាពនៅក្នុងរោងចក្រដើម្បីផលិតសារធាតុអ៊ុយរ៉ាញ៉ូមច្រើនដល់២៥%»។
លោកបន្ថែមថា ប្រសិនបើកូរ៉េខាងជើងអភិវឌ្ឍថ្មីបន្ថែមនូវប្រភេទម៉ាស៊ីនបំបែកធាតុវីលីននៅរោងចក្រ ដូច្នេះប្រទេសនេះអាចបង្កើនសមត្ថភាពរបស់រោងចក្រកាន់តែខ្លាំង។
យោងតាមប្រភពពីរដែលដឹងរឿងនេះថា មន្ត្រីអាមេរិកបានកំពុងស្វែងយល់ពីសកម្មភាពថ្មីៗនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងបរិវេណ Yongbyon និងទទួលស្គាល់ថា ការអភិវឌ្ឍទាំងនោះអាចជាសញ្ញានៃផែនការដើម្បីបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់អភិវឌ្ឍអាវុធថ្មី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


