ព័ត៌មានអន្ដរជាតិ
បេក្ខភាពប្រុស២ ស្រី២ ប្រជែងគ្នាថ្ងៃសុក្រនេះដើម្បីក្លាយជានាយករដ្ឋមន្ត្រីជប៉ុនបន្ទាប់
បេក្ខភាពក្លាយជានាយករដ្ឋមន្ត្រីជប៉ុនចាប់ផ្តើមយុទ្ធនាករណ៍ប្រកួតប្រជែងគ្នាជាផ្លូវការនាថ្ងៃសុក្រ ទី១៧ ខែកញ្ញានេះហើយដែលលោករដ្ឋមន្ត្រីទទួលបន្ទុកវ៉ាក់សាំង Taro Kono មានប្រជាប្រិយភាពជាងគេ ហើយរំពឹងថាអាចនឹងជំនួសលោកនាយករដ្ឋមន្ត្រី Yoshihide Suga។
យុទ្ធនាការណ៍ប្រកួតប្រជែងក្នុងបក្សកាន់អំណាច«ប្រជាធិបតេយ្យសេរី (LDP)»បានកើតមានឡើងដោយមិននឹកស្មានដល់កាលពីពីរសប្តាហ៍មុននៅពេលលោក Suga បានប្រកាសចុះចេញពីតំណែង បន្ទាប់ពីកាន់ទើបបានមួយឆ្នាំ។

អ្នកទទួលបានជ័យជម្នះពីការបោះឆ្នោតក្នុងបក្ស LDP នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះនឹងក្លាយជានាយករដ្ឋមន្ត្រីដែលមានសំឡេងភាគច្រើននៅក្នុងសភា។
ខាងក្រោមជាបេក្ខភាព៤នាក់ដែលប្រជែងគ្នាក្នុងបក្សដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។ ប្រសិនបើបេក្ខនារីណាម្នាក់ក្នុងចំណោមពីរនាក់ខាងក្រោមឈ្នះ ដូច្នេះជប៉ុននឹងមានស្ត្រីជានាយករដ្ឋមន្ត្រីលើកដំបូង។
ទី១៖ លោក Taro Kono
បុរសប្រជាប្រិយ Kono ដែលធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងការពារជាតិត្រូវប្រកួតប្រជែងមួយបេក្ខភាព៣នាក់ផ្សេងទៀតគឺអតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក Fumio Kishida; អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោកស្រី Sanae Takaichi និងលោកស្រី Seiko Noda អតីតរដ្ឋមន្ត្រីក្រសួងសមភាពយេនឌ័រ។
មិនដូចការប្រកួតប្រជែងក្នុងបក្ស LDP កាលពីឆ្នាំមុននៅពេលលោក Suga ជំនួសលោកនាយករដ្ឋមន្ត្រី Shinzo Abe, លើកនេះសមាជិកបក្ស LDP មូលដ្ឋាននឹងចូលរួមជាមួយសមាជិកសភាដើម្បីធ្វើការបោះឆ្នោត។
ការប្រកួតប្រជែងនឹងចាប់ផ្តើមជាផ្លូវការដោយតំណាងការប្រកួតប្រជែងម្នាក់ៗនៅទីស្នាក់ការបក្ស LDP ថ្ងៃសុក្រនេះ។
បុរសមានជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Kano អាយុ៥៨ឆ្នាំបានសិក្សានៅសហរដ្ឋអាមេរិក ហើយលោកមានប្រជាប្រិយភាពខ្លាំងចំពោះសារធារណជន។ ថ្មីៗក្រុមអ្នកវិនិយោគិនក៏ផ្តល់ភាពកក់ក្តៅដល់លោក Kono ដែរ។ លោកក្មេងជាងគេក្នុងចំណោមបេក្ខភាព៤នាក់។
ទី២៖ លោក Fumio Kishida

ប៉ុន្តែលោក Kono ក៏ត្រូវប្រឈមនឹងបុរសសំដីស្រទន់លោក Kishida អាយុ៦៤ឆ្នាំដែលទទួលបានការគោរពពីសមាជិកបក្សច្រើនដោយសារតែលោកមានលក្ខណៈពិសេសល្អប្រសើរជាងលោក Kono អំពីកសាងមតិអ្នកផ្សេងឲ្យព្រមព្រៀងគ្នា។
ទី៣៖ លោកស្រី Sanae Takaichi
អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោកស្រី Takaichi អាយុ៦០ឆ្នាំទទួលបានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ជប៉ុន។ លោកស្រីជាសមាជិកបក្ស LDP អភិរក្សនិយមដ៏សំខាន់បំផុត។

លោក Abe បានលើកឡើងជាសាធារណៈនៅលើ Twitter កាលយប់ថ្ងៃព្រហស្បតិ៍ដោយបានសរសើរពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការការពារអធិបតេយ្យភាពរបស់ជប៉ុន និងទស្សនៈដ៏រឹងមាំរបស់លោកស្រីចំពោះប្រទេសជាតិ។ សំដីរបស់លោក Abe បានទាក់ទាញមហាជនយ៉ាងខ្លាំង។
ទី៤៖ លោកស្រី Seiko Noda
លោកស្រី Seiko Noda អាយុ៦១ឆ្នាំជាអតីតរដ្ឋមន្ត្រីក្រសួងសមភាពយេនឌ័រទើបតែសម្រេចចូលរួមប្រកួតប្រជែងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានការគាំទ្រពីសមាជិកសភា២០រូប។ លោកស្រីក៏ត្រូវបានគេមើលឃើញជាបេក្ខភាពដ៏មានឥទ្ធិពលម្នាក់ដែរ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


