ព័ត៌មានអន្ដរជាតិ
បារាំងថា កិច្ចព្រមព្រៀងការពារជាតិអាមេរិក អង់គ្លេស និងអូស្ត្រាលីដូចចាក់ពីក្រោយខ្នង
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងប្រឈមនឹងការរិះគន់កើនឡើងពីអន្តរជាតិជុំវិញកិច្ចព្រមព្រៀងសន្តិសុខថ្មីដែលបានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលី។
កិច្ចព្រមព្រៀងដែលត្រូវបានគេមើលឃើញថាជាការប្រឹងប្រែងដើម្បីទប់ទល់នឹងប្រទេសចិន នឹងមើលឃើញពីអាមេរិក និងអង់គ្លេសផ្តល់ឲ្យប្រទេសអូស្ត្រាលីនូវបច្ចេកវិទ្យាដើម្បីកសាងនាវាមុជទឹកថាមពលនុយក្លេអ៊ែរ។

ប៉ុន្តែទង្វើនេះបានធ្វើឲ្យប្រទេសបារាំងខឹងសម្បារ ដែលបាននិយាយថា វាដូចជាចាក់ពីក្រោយខ្នង ខណៈប្រទេសចិនបានចោទប្រទេសទាំង៣ពីបទធ្វើឲ្យកើតមានគំនិតសង្គ្រាមត្រជាក់។
ហើយកិច្ចព្រមព្រៀងនេះបានបង្កើនការភ័យខ្លាចដែលអាចបង្កឲ្យប្រទេសចិនធ្លាក់ចូលទៅក្នុងសង្គ្រាម។
សម្ព័ន្ធមិត្តដែលគេស្គាល់ថា Aukus ត្រូវបានប្រកាសដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងសមភាគីអូស្ត្រាលីលោកនារដ្ឋមន្ត្រី Scott Morrison កាលពីថ្ងៃពុធ។
ទោះជាមេដឹកនាំទាំងបីមិនបានលើកឡើងពីប្រទេសចិន ក៏សម្ព័ន្ធមិត្ត Aukus ត្រូវបានគេយល់យ៉ាងច្បាស់ថាជាការប្រឹងប្រែងដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ក្រោយមកលោក Johnson បានប្រាប់សមាជិកសភាថា កិច្ចព្រមព្រៀងនេះមិនមានបំណងប្រឆាំងនឹងចិនទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីត្រូវបានអ្នកកាន់តំណែងមុនលោកស្រី Theresa May សួរថាតើកិច្ចព្រមព្រៀងនេះអាចនាំឲ្យចក្រភពអង់គ្លេសត្រូវបានអូសចូលទៅក្នុងសង្គ្រាមជាមួយចិន។
លោក Johnson បានឆ្លើយថា ៖«ចក្រភពអង់គ្លេសនៅតែបន្តប្តេជ្ញាការពារច្បាប់អន្តរជាតិ និងថា នោះគឺជាដំបូន្មានដ៏ខ្លាំងដែលយើងគួរផ្តល់ទៅមិត្តរបស់យើងទូទាំងពិភពលោក ហើយជាដំបូន្មានដ៏ខ្លាំងដែលយើងផ្តល់ទៅរដ្ឋាភិបាលក្រុងប៉េកាំង»។

ទន្ទឹមជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកការលុបបំបាត់កំហឹងនៅទីក្រុងប៉ារីសអំពីកិច្ចព្រមព្រៀងដែលបានចុះកិច្ចព្រមព្រៀងទិញនាវាមុខទឹករាប់សិបលានដុល្លារដែលបារាំងបានចុះហត្ថលេខាជាមួយអូស្ត្រាលី។ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោក Jean-Yves Le Drian បានហៅកិច្ចព្រមព្រៀងនេះថាជា«ការចាក់ពីក្រោយខ្នង»។
លោកបានហៅកិច្ចព្រមព្រៀងនេះថាជាការសម្រេចចិត្តដ៏ឃោឃៅ និងមិននឹកស្មានដល់ដែលបានរំលឹកលោកដល់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។
ជាមួយគ្នានេះ មន្ត្រីបារាំងនៅអាមេរិកបានលុបចោលគម្រោងពិធីជួបជុំមួយសម្រាប់អបអរសាទរទំនាក់ទំនងរវាងអាមេរិក និងបារាំងដើម្បីជាការសងសឹក។
ប្រទេសចិនបានចោទប្រកាន់សម្ព័ន្ធមិត្តពីបទបង្កើតឲ្យមានគំនិតសង្គ្រាមត្រជាក់ដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
កាសែត Global Times គ្រប់គ្រងដោយរដ្ឋចិនបានព្រមានពីការប្រកួតប្រជែងពីសព្វាវុធសម្រាប់នាវាមុជទឹកនុយក្លេអ៊ែរ និងបន្ថែមថា ទាហានអូស្ត្រាលីទំនងជាស្លាប់មុនគេពីការវាយប្រហាររបស់ចិន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


