ព័ត៌មានអន្ដរជាតិ
បុរសវៀតណាម ជាប់គុក ២ឆ្នាំកន្លះ ពីបទ ចម្លងកូវីដដល់អ្នកដទៃ
កាលពីថ្ងៃសៅរ៍ តុលាការនៅភាគកណ្តាលប្រទេសវៀតណាម បានផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ៣០ ខែពីបទបំពានច្បាប់ធ្វើចត្តាឡីស័ក និងចម្លងមេរោគកូវីដ-១៩ ដល់មនុស្ស ៤ នាក់ផ្សេងទៀត។
លោក Phan Van Hoa អាយុ៣៩ឆ្នាំ ត្រូវបានតុលាការខេត្ត Ninh Thuan រកឃើញថា មានពិរុទ្ធភាពពីបទ “ចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់ដល់មនុស្ស”។

កាលពីថ្ងៃទី៦ខែកក្កដា Hoa បានបើកឡានដឹកទំនិញចេញពីទីក្រុងហូជីមិញដែលជាចំណុចផ្ទុះកូវីដរលកទី៤របស់វៀតណាម វិលត្រលប់មកស្រុកកំណើតរបស់គាត់វិញ។
តាមបទបញ្ជា ប្រជាជនទាំងអស់ដែលវិលត្រឡប់មកពីតំបន់រងគ្រោះដោយកូវីដ ត្រូវបង្ហាញប័ណ្ណសុខភាព និងដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល ២ សប្តាហ៍។

ទោះបីជាយ៉ាងណាក៏ដោយ លោក Hoa មិនបានគោរពតាមច្បាប់ឡើយ។ ផ្ទុយទៅវិញ គាត់បានទៅលេងកន្លែងផ្សេងៗ នៅក្នុងទីក្រុង និងចូលរួមពិធីបុណ្យខួប ដែលនៅទីនោះ គាត់បានទាក់ទងផ្ទាល់ជាមួយមនុស្សជាច្រើន។
ប្រាំបីថ្ងៃបន្ទាប់ពីគាត់ត្រលប់មកពីទីក្រុងហូជីមិញវិញ លោក Hoa បានចេញរោគសញ្ញាកូវីដ ដូចជាគ្រុនក្តៅនិងឈឺបំពង់ក។ ការធ្វើតេស្តបញ្ជាក់ថា គាត់បានឆ្លងវីរុសកូវីដ-១៩។

អាជ្ញាធរបានតាមដាននិងធ្វើចត្តាឡីស័ក គ្រប់គ្នាដែលទាក់ទងជាមួយគាត់។ ក្រោយមក មានមនុស្សបួននាក់បានឆ្លងវីរុស។
លោក Hoa ត្រូវបានចោទប្រកាន់បន្ទាប់ពីគាត់ ជាសះស្បើយពីជំងឺ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ បើកដៃឲ្យឈប់សម្រាក ៣ថ្ងៃ កូរ៉េខាងត្បូង ផ្ទុះកូវីដខ្លាំងបំផុតមិនធ្លាប់មាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


