ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ធ្វើតេស្តមីស៊ីល ទើបអភិវឌ្ឍន៍ថ្មីមួយគ្រាប់ទៀត
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលប្រឆាំងយន្តហោះដែលទើបនឹងអភិវឌ្ឍន៍ថ្មីមួយគ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែកញ្ញា ដែលនេះជាការសាកល្បងអាវុធចុងក្រោយបំផុតរបស់ខ្លួន ចំពេលកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ត្រូវជាប់គាំង។
នេះគឺជាការសាកល្បងអាវុធលើកទី ២ របស់កូរ៉េខាងជើងនៅសប្តាហ៍នេះ បន្ទាប់ពីការធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង កាលពីថ្ងៃអង្គារ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងក៏បានបាញ់មីស៊ីលបាលីស្ទិក និងមីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ការធ្វើតេស្តនេះ បានគូសបញ្ជាក់ពីរបៀបដែលកូរ៉េខាងជើងកំពុងអភិវឌ្ឍន៍ អាវុធទំនើបៗឥតឈប់ឈរ ដោយបង្កឲ្យមានការសង្ស័យលើកិច្ចខិតខំប្រឹងប្រែងដល់ការបោះបង់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។

បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ដែលជាអ្នកអភិវឌ្ឍន៍អាវុធយោធា បាននិយាយថា ការធ្វើតេស្តនេះ មានគោលបំណងបញ្ជាក់ពីមុខងារជាក់ស្តែង រ៉ាដា យានបញ្ជាប្រយុទ្ធគ្រប់ជ្រុងជ្រោយនិងប្រតិបត្តិការប្រយុទ្ធរបស់មីស៊ីល។
បណ្ឌិត្យសភាបានបន្ថែមថា មីស៊ីលនេះមានបំពាក់បច្ចេកវិទ្យាសំខាន់ថ្មីៗដូចជាឧបករណ៍គ្រប់គ្រងចង្កូតភ្លោះ និងម៉ាស៊ីនហោះហើរទ្វេដង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើងបាញ់ថ្ងៃមុន ជាមីស៊ីល ល្បឿនលឿនជាងសំឡេងទំនើប ទើបអភិវឌ្ឍន៍ថ្មី
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


