ព័ត៌មានអន្ដរជាតិ
Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ
ប្រទេសហ្វីលីពីន បានចាប់ផ្តើមចុះឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ ការបោះឆ្នោតលើកនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាការប្រកួតប្រជែងដ៏ក្តៅគគុក ព្រោះមានបុគ្គលល្បីៗជាច្រើន កំពុងប្រជែងយកតំណែងប្រធានាធិបតី។

វីរបុរសប្រដាល់ដែលទើបចូលនិវត្តន៍ Manny Pacquiao បានដាក់ពាក្យឈរឈ្មោះជាផ្លូវការ កាលពីថ្ងៃសុក្រហើយ ការចុះឈ្មោះរយៈពេលពេញមួយសប្តាហ៍ នឹងបញ្ចប់នៅថ្ងៃទី៨ខែតុលា។
Pacquiao និយាយថា លោកឈរឈ្មោះ ដើម្បីបញ្ចប់អំពើពុករលួយ។ អ្នកណាដែលទាញយកផលប្រយោជន៍ និងអ្នកដែលលួចពីប្រទេសហ្វីលីពីន ថ្ងៃរបស់អ្នកត្រូវបានកត់ទុកហើយ។

Pacquiao ដែលក៏ជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងដែរនោះ បានធ្វើការរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី Rodrigo Duterte ចំពោះការរំលោភអំណាច។
ស្របពេលជាមួយគ្នានោះដែរ លោក Duterte និយាយថា លោកនឹងឈរឈ្មោះ តំណែងអនុប្រធានាធិបតីដោយសារ លោកមិនអាចឈរឈ្មោះតំណែងកំពូលជាថ្មីបាន។ រដ្ឋធម្មនុញ្ញរបស់ប្រទេសបានកំណត់ប្រធានាធិបតី ឲ្យឈរឈ្មោះបានតែ ១អាណត្តិ ៦ឆ្នាំប៉ុណ្ណោះ។

ប៉ុន្តែកូនស្រីច្បងរបស់ប្រធានាធិបតីគឺ អភិបាលក្រុង Davao លោកស្រី Sara Duterte ត្រូវបានគេមើលឃើញថា ជាបេក្ខជនដែលមានសង្ឃឹម។
ចំណែកអភិបាលក្រុងម៉ានីល លោក Francisco Domagoso និយាយថា លោកក៏នឹងចូលរួមក្នុងការប្រកួតប្រជែងនេះដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ហ្វេនៗខកចិត្ត! Pacquiao ប្រកាសចូលនិវត្តន៍ ឈប់ប្រដាល់ ដោយលើកហេតុផលមួយចំនួន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកសិករថៃ ទុកពេលឲ្យរដ្ឋាភិបាលរបស់អានុទីន ៧ថ្ងៃ, បើដោះស្រាយបញ្ហាបង្គាមិនចេញ បាតុកម្មនឹងផ្ទុះ


