ហ្វេនៗខកចិត្ត! Pacquiao ប្រកាសចូលនិវត្តន៍ ឈប់ប្រដាល់ ដោយលើកហេតុផលមួយចំនួន
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ហ្វេនៗខកចិត្ត! Pacquiao ប្រកាសចូលនិវត្តន៍ ឈប់ប្រដាល់ ដោយលើកហេតុផលមួយចំនួន

បានផុស

នៅ

Manny Pacquiao បានបញ្ជាក់ថា អាជីពជាអ្នកប្រដាល់របស់គាត់បានបញ្ចប់ហើយ ដោយពេលនេះ លោកផ្តោតលើការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី ហ្វីលីពីន វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសវ័យ ៤២ ឆ្នាំរូបនេះ បានប្រកាសជាផ្លូវការនូវការឈរឈ្មោះតំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំក្រោយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលយកការតែងតាំងនៅក្នុងគណបក្ស PDP-Laban ដែលកំពុងកាន់អំណាច។

Pacquiao ដែលជាម្ចាស់ខ្សែក្រវាត់ ៨ ស្ថាប័ន និងជាអ្នកប្រដាល់ដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្រ្ត បានរងបរាជ័យក្នុងជំនួបជាមួយ Yordenis Ugas កាលពីខែសីហា។

ទោះភ្លាមៗនោះ គាត់មិនបានបដិសេធឡើងប្រកួតម្តងទៀតក៏ដោយ ប៉ុន្តែឥឡូវនេះ ហាក់ដូចជាបានបញ្ជាក់ពីការចូលនិវត្តន៍ពីអាជីពនេះ។

Pacquiao ប្រាប់តារាសម្តែងស្រី Toni Gonzaga នៅក្នុងកម្មវិធី YouTube របស់នាងឈ្មោះ Toni Talks ថា “អាជីពប្រដាល់របស់ខ្ញុំបានបញ្ចប់ហើយ។ វាត្រូវបញ្ចប់ព្រោះខ្ញុំបានចូលប្រដាល់យូរហើយ ហើយគ្រួសាររបស់ខ្ញុំនិយាយថា វាគ្រប់គ្រាន់ហើយ។ ខ្ញុំទើបតែបន្តប្រកួតមុន ព្រោះខ្ញុំងប់ងល់នឹងកីឡានេះ”។

គួរបញ្ជាក់ថា អាជីពរបស់ Pacquiao មានរយៈពេល២៦ឆ្នាំ និងប្រកួតបាន ៧២ ដង ដោយឈ្នះ ៦២ ដង។

គាត់បានចូលរួមក្នុងការប្រកួតធំៗ មួយចំនួននារយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ រួមទាំងការប្រកួតឆ្នាំ២០១៥ ជាមួយ Floyd Mayweather Jr ដែលនៅតែជាការប្រកួត រកប្រាក់ចំណេញបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ផងដែរ។

បុរសហ្វីលីពីនរូបនេះ ក៏បានដណ្តើមជ័យជម្នះជាប្រវត្តិសាស្រ្តផងដែរលើកីឡាករ Erik Morales, Marco Antonio Barrera, Oscar De La Hoya, Juan Manuel Marquez, Ricky Hatton និង Tim Bradley ក្នុងអាជីពរបស់គាត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Metro

ចុចអាន៖ ទី​បំផុត​ស្តេច​ប្រដាល់​អាស៊ី Pacquiao​ ប្រកាស​ឈរឈ្មោះ​​ប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services