ព័ត៌មានអន្ដរជាតិ
ភូកេត បើកឲ្យភ្ញៀវទេសចរចាក់វ៉ាក់សាំងការពារកូវីដពេញលេញ ចូលលេងលម្ហែបាន
រដ្ឋាភិបាលថៃបានប្រកាសថា អ្នកដំណើរដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញមកពីគ្រប់ប្រទេស អាចមកលេងលម្ហែនៅ ភូកេត បានហើយ។
ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយការរីករាលដាលនៃមេរោគឆ្លងនិងការរឹតត្បិតដែលពាក់ព័ន្ធ បានកាត់បន្ថយចំនួនភ្ញៀវទេសចរពី ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ មកកម្រិតទាបបំផុត ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ប្រទេសថៃ បានដាក់ចេញនូវគ្រោងការណ៍ “Sandbox” កាលពីខែកក្កដា ដែលអនុញ្ញាតឲ្យអ្នកទេសចរទទួលថ្នាំបង្ការពេញលេញមកពីប្រទេសដែលចាត់ទុកថាមានហានិភ័យទាបទៅមធ្យម អាចធ្វើដំណើរបានដោយសេរីនៅលើកោះដ៏ពេញនិយមមួយនេះ រយៈពេលមួយសប្តាហ៍ ហើយបន្ទាប់មកអាចធ្វើដំណើរទៅកាន់ដីគោកដោយគ្មានការធ្វើចត្តាឡីស័ក។
អាជ្ញាធរទេសចរណ៍ថៃ បានប្រកាសកាលពីល្ងាចថ្ងៃសុក្រទី ១ ខែតុលាថា គម្រោងនេះត្រូវបានពង្រីកបន្ថែមលើប្រទេសចំនួន ៨០ ដែលមានសិទ្ធិរួចទៅហើយ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Tanee Sangrat បាននិយាយថា កុមារដែលមិនបានចាក់វ៉ាក់សាំង ក៏នឹងអាចធ្វើដំណើរជាមួយឪពុកម្តាយរបស់ពួកគេ ដែលបានចាក់វ៉ាក់សាំងការពាររួចហើយផងដែរ។
គួរបញ្ជាក់ថា កម្មវិធី Sandbox បានទាក់ទាញភ្ញៀវទេសចរជាង ៣៨,០០០ នាក់រួចទៅហើយ ទៅកាន់ឆ្នេរខ្សាច់ពណ៌សនៃកោះភូកេត ហើយអាចរកចំណូលបាន ៦៦.៦៧ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ថៃ ព្រមានខេត្តចំនួន ៣ ឲ្យប្រយ័ត្នខ្លួនចំពោះ គ្រោះទឹកជំនន់
ចុចអាន៖ កូនស្រីលោក Duterte ឈរឈ្មោះបោះឆ្នោត ប្រធានាធិបតី ហ្វីលីពីន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ