ព័ត៌មានអន្ដរជាតិ
ទិន្នន័យកាណាដា៖ អត្រារលាកបេះដូងខ្ពស់ជាង បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ Moderna
ក្រសួងសុខាភិបាលកាណាដាបាននិយាយកាលពីចុងសប្តាហ៍កន្លងទៅនេះថា ទិន្នន័យបានរាយការណ៍ពីករណីរលាកបេះដូងកម្រគឺមានអត្រាខ្ពស់ជាង បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Moderna ប្រៀបធៀបជាមួយវ៉ាក់សាំង Pfizer-BioNTech។
សេចក្តីថ្លែងការណ៍មួយពីភ្នាក់ងារសុខភាពសាធារណៈកាណាដាបាននិយាយថា ទិន្នន័យតាមដានសុវត្ថិភាពវ៉ាក់សាំងនៅប្រទេសកាណាដាបានបង្ហាញពីអត្រាខ្ពស់ជាងនៃជំងឺរលាកសាច់ដុំបេះដូង និង/ឬរលាកស្រោមបេះដូងដែលត្រូវបានរាយការណ៍ បន្ទាប់ពីចាក់វ៉ាក់សាំង Moderna បើប្រៀបធៀបជាមួយវ៉ាក់សាំង Pfizer-BioNTech។

ទិន្នន័យក៏បានលើកឡើងថា ការរលាកបេះដូងបានកើតមានញឹកញាប់លើមនុស្សវ័យជំទង់ និងមនុស្សធំក្រោមអាយុ៣០ឆ្នាំ ហើយភាគច្រើនជាបុរស និងកើតមានញឹកញាប់ក្រោយពេលចាក់ដូសទី២នៃវ៉ាក់សាំង mRNA ហើយកើតមានច្រើនបំផុតក្នុងរយៈពេល៧ថ្ងៃ។
សេចក្តីថ្លែងការណ៍បាននិយាយថា ភាគច្រើននៃអ្នកដែលកើតមានផលរំខានគឺកម្រិតស្រាល និងជាសះស្បើយវិញយ៉ាងឆាប់រហ័ស។
របាយការណ៍បង្ហាញថា ហានិភ័យនៃផលវិបាកបេះដូង ដែលក្នុងនោះមានការរលាកបេះដូងជាដើមត្រូវបានបង្ហាញពីការកើនឡើងគួរឲ្យកត់សំគាល់ បន្ទាប់ពីឆ្លងកូវីដ-១៩ ដែលមានហានិភ័យខ្ពស់ជាងក្រោយពេលឆ្លង បន្ទាប់ពីចាក់វ៉ាក់សាំង។
និយ័តករនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកបាននិយាយថា អត្ថប្រយោជន៍ការចាក់វ៉ាក់សាំង mRNA ការពារជំងឺកូវីដ-១៩មិនឲ្យមានហានិភ័យខ្ពស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


