ព័ត៌មានអន្ដរជាតិ
កូនស្រីលោក Duterte ឈរឈ្មោះបោះឆ្នោត ប្រធានាធិបតី ហ្វីលីពីន
កូនស្រីប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte នឹងឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំក្រោយ ហើយជំនួយការយូរអង្វែងរបស់ឪពុកនាង នឹងឈរឈ្មោះប្រជែងតំណែងអនុប្រធានាធិបតី។

បច្ចុប្បន្នលោកស្រី Sara Duterte-Carpio គឺជាចៅហ្វាយក្រុង Davao ដែលជាទីក្រុងធំលំដាប់ទី ៣ របស់ហ្វីលីពីន ហើយលោកស្រីធ្លាប់បាននិយាយថា លោកស្រីនឹងមិនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីឆ្នាំក្រោយទេ។

លោកស្រី Duterte-Carpio បានទៅដល់ការិយាល័យបោះឆ្នោតក្នុងឧទ្យាន Magsaysay Park ដើម្បីដាក់ពាក្យឈរឈ្មោះជាផ្លូវការនៅម៉ោងប្រហែល ៤រសៀល។

នៅក្នុងការបង្ហោះ Facebook ចៅហ្វាយក្រុងរូបនេះ បានអរគុណដល់អ្នកគាំទ្រ ចំពោះភាពជឿជាក់និងទំនុកចិត្តរបស់ពួកគេ។

គួរបញ្ជាក់ថា លោកស្រី Duterte-Carpio បានជាប់ឆ្នោតលើកដំបូងជាអភិបាលក្រុង Davao ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


