ព័ត៌មានអន្ដរជាតិ
ទីក្រុង តូក្យូ ជួបការរញ្ជួយដីខ្លាំងបំផុត ចាប់តាំងពីមហាគ្រោះមហន្តរាយឆ្នាំ ២០១១ (វីដេអូ)
ទីក្រុងតូក្យូនិងខេត្តនៅជុំវិញ ត្រូវរង្គើ ដោយការរញ្ជួយដីដ៏ខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឲ្យមនុស្សជាង ២០ នាក់រងរបួស។

វាជាការរញ្ជួយដីខ្លាំងបំផុត នៅតំបន់កណ្តាលរាជធានី ចាប់តាំងពីមហាគ្រោះមហន្តរាយរញ្ជួយដីដែលគេឲ្យឈ្មោះថា Great East Japan Earthquake Disaster ក្នុងឆ្នាំ២០១១។
ពីដំបូង ការរញ្ជួយនេះ ត្រូវបានគេវាស់ថាមានកម្រិត ៦.១ រ៉ិចទ័រ ប៉ុន្តែក្រោយមកត្រូវបាន ទីភ្នាក់ងារឧតុនិយម បន្ទាបមកនៅត្រឹម ៥.៩រ៉ិចទ័រវិញ។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារនេះបានព្រមានថា ការរញ្ជួយដីដែលមានកម្លាំងប្រហាក់ប្រហែលគ្នានេះ អាចនឹងកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ទៀត។
ពេលវេលាចុងក្រោយដែលការរញ្ជួយដីមានកម្លាំងខ្លាំងក្លា វាយប្រហារទីក្រុងតូក្យូ គឺនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ នៅពេលការរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន។

ការរញ្ជួយដីថ្មីបំផុតនេះ បានកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Fumio Kishida ចូលការិយាល័យនៅម៉ោងប្រហែល ១១ និង ២០ នាទីយប់ថ្ងៃព្រហស្បតិ៍។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបានបញ្ជាឲ្យមន្រ្តី ជួយជនរងគ្រោះដោយសាររញ្ជួយដី និងទប់ស្កាត់ការខូចខាតបន្ថែមទៀត។
ទន្ទឹមនោះ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល លោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា មិនមានភាពមិនប្រក្រតីណាមួយ ត្រូវបានរាយការណ៍នៅឯរោងចក្រនុយក្លេអ៊ែរនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JP Times
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


