ព័ត៌មានអន្ដរជាតិ
រញ្ជួយដី រង្គើទីក្រុង មែលប៊ន ទាំងព្រឹក
ការរញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រហែល ០៩ និង ១៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃពុធនៅឯទីប្រជុំជន Mansfield នៃទីក្រុង មែលប៊ន។
វីដេអូនៅលើបណ្តាញសង្គម បានបង្ហាញពីការខូចខាតអគារខ្លះ ប៉ុន្តែភ្លាមៗ មិនមានរបាយការណ៍អំពីអ្នករងរបួសទេ។
យោងតាមក្រុមតាមដាន Geosciences Australia របស់រដ្ឋាភិបាលបានឲ្យដឹងថា ការរញ្ជួយដីនេះ វាយប្រហារនៅជម្រៅ ១០ គីឡូម៉ែត្រ។
សេវាកម្មគ្រាអាសន្នរដ្ឋ Victoria ក៏បាននិយាយផងដែរថា ប្រជាពលរដ្ឋនៅទូទាំងតំបន់ បានទទួលអារម្មណ៍ញ័រដោយការរញ្ជួយ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានបង្ហោះ Twitter ថា គ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិឡើយ។

គួរបញ្ជាក់ថា មែលប៊ន ជាទីក្រុងធំលំដាប់ទី២របស់ប្រទេសអូស្រ្តាលី ដែលមានប្រជាជនប្រហែលប្រាំលាននាក់។
បច្ចុប្បន្នទីក្រុងនេះ ត្រូវបានបិទខ្ទប់ដោយសារតែរលកនៃករណីឆ្លងវីរុសកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


