Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់វ៉ាក់សាំងកូវីដបាន៣ដូស មានឱកាសធ្លាក់ខ្លួនឈឺធ្ងន់ត្រឹមតែ ០.០០០០១% ប៉ុណ្ណោះ

បានផុស

នៅ

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល អ៊ីស្រាអែល បានឱ្យដឹងថា ករណីឆ្លងវីរុសកូវីដ-១៩ ស្ថិតក្នុងសភាពធ្ងន់ធ្ងរចំនួន ៤៦០​ នាក់ កាលពីចុងសប្ដាហ៍មុន មនុស្សប្រមាណ ៧% (៣២នាក់) ក្នុងចំណោមនោះជាអ្នកបានចាក់វ៉ាក់សាំងចំនួន ៣ដងពេញលេញ។

 PEOPLE IN THE 50+ age group receive a third dose of the COVID-19 vaccine at a Clalit Health Care Center in Katzrin on Monday. (photo credit: MICHAEL GILADI/FLASH90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ Nachman Ash បានប្រាប់កាសែត The Jerusalem Post ថា “ខ្ញុំមិនហ៊ានថាមនុស្សចំនួន ៧% ជាចំនួនច្រើនឡើយ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ ទោះបីចាក់វ៉ាក់សាំងលើកទី ៣ រួចរាល់ ក៏មិនមានប្រសិទ្ធភាព ១០០%ដែរ។”

លោកបន្តថា ត្បិតមានករណីឆ្លង ហើយវិវត្តជាអាការធ្ងន់ធ្ងរពិតមែន តែវាជាភាគរយតិចតួចជាទីបំផុត ព្រោះមនុស្សគ្រប់រូបមិនមានអង់ទីគ័ររឹងមាំទាំងអស់ឡើយ ពោលគឺចាក់វ៉ាក់សាំងពេញលេញក៏ដោយ នៅតែមានឱកាសឆ្លង ជាពិសេសអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

 Health worker prepares a Covid-19 vaccine at a temporary Clalit health care center in Jerusalem, October 3, 2021.  (credit: YONATAN SINDEL/FLASH90)

គិតមកទល់ពេលនេះ ប្រជាជនអ៊ីស្រាអែលជាង ៣លាននាក់បានចាក់វ៉ាក់សាំងពេញលេញរួចហើយ បូករួមទាំងអ្នកចាក់បានពីរដូស និងអ្នកចាក់ដូសជំរុញ។

គួរបញ្ជាក់ថា ទិន្នន័យកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១ អ្នកចាក់វ៉ាក់សាំងដូសជំរុញចំនួន ៣២ នាក់បានឆ្លងកូវីដ-១៩ ហើយមានរោគសញ្ញាធ្ងន់ធ្ងរ ដែលគិតជារួមក្នុងចំណោមអ្នកចាក់វ៉ាក់សាំងដូសទី៣ទាំងអស់ អ្នកជំងឺដែលឈឺធ្ងន់មានតែ ០.០០០០១%ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មិនខុសពីប្រទេសដទៃ កូរ៉េខាងត្បូង ត្រៀមរៀនរស់នៅជាមួយកូវីដរយៈពេលវែង

ចុចអាន៖ វិធានការមួយសំខាន់ បើធ្វើមិនបាន វីរុសកូវីដបំប្លែងខ្លួនថ្មី នឹងលេចចេញនៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម