Connect with us

ព័ត៌មានអន្ដរជាតិ

WHO បង្កើតក្រុមប្រឹក្សាវិទ្យា​សាស្ត្រថ្មីសម្រាប់ស៊ើបអង្កេតប្រភពដើមជំងឺថ្មីៗ

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​​ស្នើ​អ្នកជំនាញ​២៦​រូប​​ដើម្បី​បង្កើត​«ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ»​ថ្មី​របស់​ខ្លួន​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រភព​ដើម​​នៃ​ជំងឺ​ថ្មី​ៗ​​​ក្នុង​នោះមាន​ទាំង​មនុស្ស​​​​ដែល​ធ្លាប់​​បំពេញ​បេសកកម្ម​ទៅ​ទី​ក្រុង​អ៊ូហាន ប្រទេស​ចិន​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ប្រភព​ដើម​វីរុស​កូរ៉ូណា​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ស្នើ​​សុំ​នេះ​បាន​ដាក់​ឈ្មោះ​សមាជិក​មនុស្ស​២៦​រូប​មុន​ពេល​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​រយៈ​ពេល​ពីរ​សប្តាហ៍​ចាប់​ផ្តើម ក្នុង​​នោះ​មាន​អ្នក​ស្រី Marion Koopmans, អ្នក​ស្រី Thea Fischer និង​លោក​ Hung Nguyen ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេតប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩​​នៅ​ប្រទេស​ចិន​កាល​ពី​ដើម​ឆ្នាំ​នេះ។

អង្គការ​សុខភាព​ពិភព​លោកបាន​ចាប់​ផ្តើម​សំណើរ​នេះ​កាល​ពី​ខែ​សីហា ដោយ​បាន​និយាយ​ថា ខ្លួន​បាន​កំពុង​ស្វែង​រក​សម្រាប់គំនិត​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ដើម្បី​ផ្តល់​ដំបូន្មានចំពោះ​ការ​ស៊ើប​អង្កេត​លើ​ប្រភព​ដើម​ជំងឺ​ថ្មី​ៗ​​​កាច​សាហាវ​ដែល​កើត​ចេញ​ពី​សត្វ​ទៅ​មនុស្ស​ និង​អាច​ផ្ទុះ​រាត​ត្បាត​នា​ពេល​ខាង​មុខ​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម