បាតុកម្មនៅទីក្រុង បេរូត ប្រែក្លាយជា ការបង្ហូរឈាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បាតុកម្មនៅទីក្រុង បេរូត ប្រែក្លាយជា ការបង្ហូរឈាម

បានផុស

នៅ

អ្នកកាន់និកាយស៊ីអ៊ីតចំនួន ៦ នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុង បេរូត កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែតុលា ក្នុងការវាយប្រហារទៅលើក្រុមបាតុករ កំពុងធ្វើបាតុកម្ម ដែលរៀបចំដោយក្រុម Hezbollah ដើម្បីទាមទារឲ្យដកចៅក្រមស៊ើបអង្កេតការផ្ទុះនៅកំពង់ផែក្រុងកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Hezbollah ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺចលនានិកាយស៊ីអ៊ីត Amal បានចោទប្រកាន់កងកម្លាំងលីបង់ (LB) ដែលជាគណបក្សគ្រិស្តសាសនាមានទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអ៊ូឌីត ថាបានបង្កើនការវាយប្រហារ។

Deadly clashes erupt over judge investigating Beirut blast

ការបាញ់សម្លាប់នេះគឺជាអំពើហិង្សាស៊ីវិលដ៏អាក្រក់បំផុតនៅទីក្រុងបេរូត ចាប់តាំងពីឆ្នាំ ២០០៨មក និងបង្ហាញពីវិបត្តិកាន់តែស៊ីជម្រៅជុំវិញការស៊ើបអង្កេត លើការផ្ទុះដ៏មហន្តរាយកាលពីខែសីហាឆ្នាំ២០២០ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុង ការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។

មេដឹកនាំ LF លោក Samir Geagea បានថ្កោលទោសការបាញ់ប្រហារនេះ ហើយនិយាយថា វាជាលទ្ធផលនៃអាវុធដែលមិនអាចគ្រប់គ្រងបាន នៅក្នុងសង្គម។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់ប្រហារបានផ្តោតលើក្រុមបាតុករ នៅពេលពួកគេឆ្លងកាត់រង្វង់មូល Teyouneh ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ បែងចែកសង្កាត់រវាងជនមូស្លីមនិកាយស៊ីអ៊ីត និងគ្រិស្តសាសនិក។

យោងតាមប្រភពយោធា ការបាញ់ប្រហារនេះបានចាប់ផ្តើមពីសង្កាត់គ្រិស្តសាសនា Ain el-Remmaneh មុនពេលផ្ទុះអាវុធ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Bassam Mawlawi បាននិយាយថា អ្នកបាញ់ស៊ីប បានបើកការបាញ់ប្រហារសំដៅក្បាលមនុស្ស។

គួរបញ្ជាក់ថា ក្រុម Hezbollah បានដឹកនាំការអំពាវនាវឲ្យចៅក្រមស៊ើបអង្កេតលោក Tarek Bitar ត្រូវដកចេញពីការស៊ើបអង្កេត ទៅលើការផ្ទុះនៅកំពង់ផែ ដោយចោទប្រកាន់ថា គាត់មានភាពលម្អៀង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services