Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រ រកឃើញវីរុស កូវីដ-១៩ នៅក្នុងទឹកកាកសំណល់

បានផុស

នៅ

ក្រុមការងារមួយមកពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានទទួលជោគជ័យក្នុងការធ្វើតេស្ត ទឹកកាកសំណល់ពីយន្តហោះ ហោះហើរផ្លូវឆ្ងាយ ដើម្បីរកមើលមេរោគដែលបង្កឲ្យមានជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការស្រាវជ្រាវមួយដែលបោះពុម្ពផ្សាយនៅថ្ងៃចន្ទទី១៨ខែតុលានេះ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម Commonwealth (CSIRO) បាននិយាយថា ខ្លួនបានរកឃើញដាននៃវីរុស SARS-CoV-2 នៅក្នុងសំណាកទឹកកាកសំណល់ពីជើងហោះហើរចំនួន ២៤ ក្នុងចំណោមជើងហោះហើរទាំង ៣៧ ដែលដឹកជនជាតិអូស្រ្តាលី វិលត្រឡប់មកពីចំណុចក្តៅនៃជំងឺកូវីដ-១៩។

អ្នកដំណើរមកពីបរទេស ដែលចង់ចូលអូស្រ្តាលី ត្រូវតែធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោងបន្ទាប់ពីចេញដំណើរ។

ការរកឃើញរបស់ CSIRO បង្ហាញថា មេរោគកូវីដ អាចត្រូវបានគេរកឃើញនៅក្នុងទឹកកាកសំណល់មុនពេលអ្នកផ្ទុកបង្ហាញរោគសញ្ញា។

លោក Warish Ahmed អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការធ្វើតេស្តទឹកកាកសំណល់អាចជាវិធីសាស្ត្រដ៏មានតម្លៃ ដើម្បីពិនិត្យរកកូវីដលើអ្នកដំណើរដែលចូលមក ស្របពេលអូស្ត្រាលីបើកប្រទេសឡើងវិញចំពោះពិភពលោក បន្ទាប់ពីបិទខ្ទប់រយៈពេល១៨ខែ។

លោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “វាផ្តល់នូវទិន្នន័យបន្ថែម ប្រសិនបើមានការយឺតយ៉ាវក្នុងការរកឃើញមេរោគនៅក្នុងសំណាកច្រមុះនិងបំពង់ក ហើយប្រសិនបើអ្នកដំណើរមិនទាន់បង្ហាញរោគសញ្ញា”។

“ការឃ្លាំមើលយ៉ាងឆាប់រហ័សលើទឹកកាកសំណល់នៅនឹងកន្លែង អាចមានប្រសិទ្ធភាពក្នុងការរកឃើញនិងតាមដានភ្នាក់ងារចម្លងរោគដទៃទៀត ដែលកំពុងចរាចរណ៍ទូទាំងពិភពលោកនិងផ្តល់ការជូនដំណឹងអំពីជំងឺរាតត្បាតនាពេលអនាគត”។

យោងតាម ​​CSIRO បានអះអាងថា មនុស្សដែលឆ្លងមេរោគ អាចមានវីរុសជាប់នៅក្នុងលាមករបស់ពួកគេពី ២ ទៅ ៥ ថ្ងៃ មុនពេលចេញរោគសញ្ញា។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទទី១៨ខែតុលានេះ ប្រទេសអូស្ត្រាលី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ២,១៨៥ នាក់និងស្លាប់ចំនួន ១២ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ កាកសំណល់មានជាប់វីរុសកូវីដ មិនត្រូវបោះចោល ឬដុតផ្តេសផ្តាសនោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ នាទីutes មុន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺយកគំរូប្លង់​ស្ថាបត្យកម្ម និង​រចនាបថ​តាម​វិមានឈ្នះឈ្នះ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ទឹក​ជំនន់​នៅ​នីហ្សេរីយ៉ា​សម្លាប់​មនុស្ស​ជាង ២០០​នាក់​និង​រាប់​រយ​នាក់​នៅ​តែ​បាត់​ខ្លួន

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

តារាចម្រៀង Dong-wook ចេញមុខការពារ Karina ​ក្នុង​ទស្សនៈ​នយោបាយ​កូរ៉េ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ដឹងអត់? បទល្បីចាក់ដោតអារម្មណ៍ប៉ុន្មានបទរបស់ ពេជ្រ សោភា ជាស្នាដៃនិពន្ធទំនុកច្រៀងដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម