ព័ត៌មានអន្ដរជាតិ
សម្រាប់ប្រទេសក្រីក្រ WHO រៀបគម្រោងទិញថ្នាំ Molnupiravir តម្លៃតែ១០ដុល្លារក្នុង១សិត
អង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំកម្មវិធីមួយដើម្បីទទួលបានស្មើភាពទាំងវ៉ាក់សាំងបង្ការកូវីដ-១៩ ការធ្វើតេស្ត និងការព្យាបាលដែលមានគោលដៅធានាបាននូវថ្នាំគ្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល និងមធ្យមក្នុង១សិតតម្លៃត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមឯកសារដែល Reuters ទទួលបាន។
ក្រុមហ៊ុន Merck & Co បានកំពុងដំណើរការផលិតថ្នាំគ្រាប់ Molnupiravir ដែលទំនងក្លាយជាថ្នាំគ្រាប់មួយប្រភេទ និងថ្នាំផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតមធ្យម។

ឯកសារដែលបង្ហាញពីគោលបំណងនៃឧបករណ៍បង្កើនល្បឿនកូវីដ-១៩ (ACT-A) រហូតដល់ខែកញ្ញា ឆ្នាំក្រោយ បាននិយាយថា កម្មវិធីចង់នាំមកនូវការធ្វើតេស្តកូវីដ-១៩ប្រហែល១ប៊ីលានទៅប្រទេសក្រីក្រ និងទិញថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺ១២០លាននាក់ទូទាំងពិភពលោក ដែលអាចដល់២០០លាននាក់ត្រូវបានគេប៉ាន់ស្មានក្នុងរយៈពេល១២ខែខាងមុខ។
ផែនការទាំងនេះបង្ហាញពីរបៀបដែលអង្គការសុខភាពពិភពលោកចង់ផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តដែលមានតម្លៃទាប បន្ទាប់ពីបរាជ័យរឿងវ៉ាក់សាំងជាមួយប្រទេសអ្នកមានដែលមានចំណែកផ្គត់ផ្គង់យ៉ាងច្រើន ហើយទុកឲ្យប្រទេសក្រីក្រខ្វះខាត។
អ្នកនាំពាក្យសម្រាប់ ACT-A បាននិយាយថា ឯកសារដែលចុះថ្ងៃទី១៣ ខែតុលាស្ថិតនៅក្នុងសេចក្តីព្រាងក្រោមការពិគ្រោះយោបល់នៅឡើយ និងបដិសេធធ្វើអត្ថាធិប្បាយពីខ្លឹមសារមុនពេលវាត្រូវបានបញ្ចប់។ ឯកសារក៏នឹងត្រូវបានបញ្ជូនទៅកាន់មេដឹកនាំពិភពលោកមុនពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ចុងខែនេះ។
ACT-A បានស្នើសុំមេដឹកនាំ G20 និងម្ចាស់ជំនួយផ្សេងទៀតសម្រាប់ថវិកាចំនួន២២.៨ប៊ីលានដុល្លារអាមេរិករហូតដល់ខែកញ្ញា ឆ្នាំ២០២២ ដែលនឹងប្រើប្រាស់សម្រាប់ទិញ និងចែកចាយវ៉ាក់សាំង ថ្នាំព្យាបាល និងការធ្វើតេស្តដល់ប្រទេសក្រីក្រ ហើយបង្រួមគម្លាតដ៏ធំឲ្យតូចនៅក្នុងការផ្គត់ផ្គង់រវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ រហូតដល់ពេលនេះ ម្ចាស់ជំនួយបានសន្យានូវកញ្ចប់ថវិកា១៨.៥ប៊ីលានដុល្លារហើយដល់កម្មវិធីនេះ។

ការស្នើសុំហិរញ្ញវត្ថុត្រូវបានផ្អែកលើការប៉ាន់ស្មានលំអិតអំពីតម្លៃថ្នាំគ្រាប់ ការព្យាបាល និងការធ្វើតេស្ត ដែលនឹងគណនាចូលសម្រាប់ការចំណាយដ៏ធំបំផុតរបស់កម្មវិធីជាមួយនឹងតម្លៃចែកចាយវ៉ាក់សាំងដែរ។
ទោះបីជាមិនបានបញ្ជាក់ច្បាស់ពីថ្នាំគ្រាប់ Molnupiravir ក៏ឯកសារ ACT-A ត្រូវបានគេរំពឹងថា នឹងចំណាយ១០ដុល្លារក្នុងមួយសិតសម្រាប់ថ្នាំគ្រាប់ព្យាបាលដល់អ្នកជំងឺស្រាល និងមធ្យម។
ថ្នាំផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលកំពុងត្រូវបានផលិត ប៉ុន្តែ Molnupiravir ជាថ្នាំតែមួយគត់ដែលរហូតដល់ពេលនេះបានបង្ហាញពីលទ្ធផលវិជ្ជមានល្អក្នុងការសាកល្បងចុងក្រោយបំផុត។ ACT-A ស្ថិតក្នុងការពិភាក្សាជាមួយក្រុមហ៊ុន Merck & Co ដើម្បីទិញថ្នាំនេះ។
សូមបញ្ជាក់ថា តម្លៃតាមគម្រោងខាងលើ១០ដុល្លារក្នុង១សិតគឺទាបខ្លាំងមែនទែន បើប្រៀបធៀបជាមួយតម្លៃ៧០០ដុល្លារក្នុងមួយសិតដែលសហរដ្ឋអាមេរិកបានយល់ព្រមទិញចំនួន១.៧លានសិត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


