ព័ត៌មានអន្ដរជាតិ
មិនខុសពី ថៃ រមណីយដ្ឋានកោះ វៀតណាម ចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ត្រៀមបើកខែក្រោយ
អាជ្ញាធរវៀតណាមបាននិយាយថា ប្រទេសវៀតណាមគ្រោងនឹងបើកកោះឆ្នេរខ្សាច់ Phu Quoc ឡើងវិញដល់ភ្ញៀវទេសចរបរទេស នៅចុងខែវិច្ឆិកា ខណៈប្រទេសនេះកំពុងរកវិធីដើម្បីស្តារសេដ្ឋកិច្ច ដែលទទួលរងពីការជាប់គាំង ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា កោះ Phu Quoc ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីប្រទេសកម្ពុជា និងមានឆ្នេរខ្សាច់ស អមជាមួយទឹកថ្លា ព្រមទាំងភ្នំ និងព្រៃក្រាស់។ កោះនេះបានទាក់ទាញអ្នកទស្សនាប្រមាណ ៦៧០,០០០ នាក់ និងទទួលបានចំណូលជាង ១៨ ពាន់លានដុល្លារ ពីការមកដល់របស់ភ្ញៀវអន្តរជាតិនៅឆ្នាំ ២០១៩ ដោយអាជ្ញាធរសង្ឃឹមថា នឹងប្រែក្លាយវាទៅជាតំបន់ទេសចរណ៍មេកា ក្នុងរចនាបថដូចភូកេតរបស់ថៃ ឬកោះបាលីរបស់ឥណ្ឌូនេស៊ីដែរ។
រដ្ឋាភិបាលក៏បាននិយាយ កាលពីល្ងាចថ្ងៃសុក្រថា“ ជើងហោះហើរជួល” សម្រាប់អ្នកដំណើរអន្តរជាតិដែលមានលិខិតឆ្លងដែនវ៉ាក់សាំង នឹងត្រូវបានស្វាគមន៍មកកាន់កោះនេះ។
បន្ទាប់ពីនោះ នៅចន្លោះចុងខែធ្នូនិងចុងខែមីនា កោះនេះមានបំណងទទួលបានភ្ញៀវបរទេសរហូតដល់ ៥០០០ នាក់ តាមជើងហោះហើរជួលស្រដៀងគ្នា។ អ្នកទេសចរនឹងត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំង រួមជាមួយលទ្ធផលតេស្តអវិជ្ជមានកូវីដ មុនពេលអនុញ្ញាតឲ្យចូល។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីថៃបាននិយាយថា អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពីប្រទេសជាង ៤០ នឹងត្រូវបានអនុញ្ញាតឲ្យចូលមក ដោយមិនមានការដាក់ឲ្យនៅដាច់ពីគេចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។

គួររំលឹកដែរថា ផែនការពីមុនដើម្បីបើកកោះ Phu Quoc របស់វៀតណាម ដល់ភ្ញៀវអន្តរជាតិកាលពីខែតុលា ត្រូវបានលុបចោលដោយសារអត្រាចាក់វ៉ាក់សាំងទាប ក្នុងចំណោមប្រជាជន។ ប៉ុន្តែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អស់សង្ឃឹមក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការបិទប្រទេសជាច្រើនខែ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ ១៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


