ព័ត៌មានអន្ដរជាតិ
សិង្ហបុរី កំពុងជួបរលកឆ្លងកូវីដច្រើន និងលឿនខុសធម្មតា មិនធ្លាប់មាន
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ខ្លួនកំពុងតាមដានមើលទៅលើករណីឆ្លងកូវីដ ១៩ ដែលកើនឡើងខុសពីធម្មតា បន្ទាប់ពីប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ៥,៣២៤ ករណីកាលពីថ្ងៃពុធ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការចាប់ផ្តើមនៃរោគរាតត្បាត ។
ទន្ទឹមនោះប្រទេសសិង្ហបុរីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១០ នាក់ផងដែរ ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ ៣៤៩ នាក់ ។
ក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថ្ងៃពុធថា “ចំនួននៃករណីឆ្លងគឺខ្ពស់ និងលឿនខុសពីធម្មតា ហើយអ្នកវិជ្ជមានទាំងនោះភាគច្រើនរកឃើញដោយការធ្វើតេស្តនៅមន្ទីរពិសោធន៍” ។
ក្រសួងបញ្ជាក់ថា ខ្លួនកំពុងរកមើលការកើនឡើងមិនធម្មតានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវនិន្នាការឆ្លងនេះរយៈពេលពីរបីថ្ងៃខាងមុខ ។
ស្របពេលជាមួយគ្នានេះ ការរីករាលដាលនៃករណីឆ្លងនាពេលថ្មីៗនេះ បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន បានជំរុញឲ្យសិង្ហបុរីពន្យារពេលការបើកប្រទេសឡើងវិញផងដែរ ។
ប្រទេសនេះក៏បានពង្រីកការទប់ស្កាត់បម្រាមសង្គមរបស់ខ្លួនកាលពីសប្តាហ៍មុនផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថែទាំសុខភាព បើទោះជាង ៨០ ភាគរយនៃប្រជាជនសិង្ហបុរីត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវីរុសក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់