ព័ត៌មានអន្ដរជាតិ
ឥណ្ឌាសន្យាធ្វើឲ្យការបំភាយឧស្ម័នសូន្យច្រើនឆ្នាំជាងចិន អាមេរិក និងអឺរ៉ុប
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានធ្វើការសន្យាលុបបំបាត់ការបំភាយឧស្ម័នឲ្យកម្រិតសូន្យរហូតដល់ឆ្នាំ២០៧០ ដែលនេះជាការដាក់គោលដៅលើកដំបូងរបស់ប្រទេសឥណ្ឌា ខណៈបេសកកម្មនៃកិច្ចប្រជុំស្តីពីអាកាសធាតុកំពូល COP26 ដាក់គោលដៅត្រឹមឆ្នាំ២០៥០។
សូន្យសុទ្ធ ឬការក្លាយជាកាបូនធម្មជាតិសុទ្ធមានន័យថា មិនបន្ថែមទៅលើចំនួនឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស។
ប្រទេសចិនបានប្រកាសពីផែនការរបស់ខ្លួនសម្រាប់ឧស្ម័នធម្មជាតិសុទ្ធត្រឹមឆ្នាំ២០៦០ ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់គោលដៅត្រឹមឆ្នាំ២០៥០។

មេដឹកនាំឥណ្ឌាស្ថិតក្នុងចំណោមមេដឹកនាំជាង១២០រូបបានចូលរួមកិច្ចប្រជុំស្តីពីអាកាសធាតុកំពូលនៅទីក្រុង Glasgow។ កាលពីថ្ងៃចន្ទមានការថ្លែងសុន្ទរកថាជាច្រើនបង្ហាញពីគោលដៅរបស់ខ្លួនជុំវិញវិបត្តិអាកាសធាតុដូចជានាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ជាដើម។
ឥណ្ឌាជាប្រទេសបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតធំបំផុតលំដាប់ទី៤ក្នុងពិភពលោក បន្ទាប់ពីចិន អាមេរិក និងអឺរ៉ុប។
លោក Modi បានធ្វើការសន្យាដែលជាការសន្យាមួយក្នុងចំណោម៥ពីប្រទេសរបស់លោក។ ការសន្យាទាំងនោះមានដូចជាធ្វើឲ្យទទួលបាន៥០%នៃថាមពលកើតឡើងវិញត្រឹមឆ្នាំ២០៣០ ហើយនៅឆ្នាំដដែលនោះ កាត់បន្ថយការសាយភាយកាបូនសរុបឲ្យបាន១ប៊ីលានតោន។
ខណៈគោលដៅឧស្ម័នសូន្យសុទ្ធឆ្នាំ២០៧០អាចនឹងធ្វើឲ្យសកម្មជន និងអ្នកជំនាញនៅ Glasgow ខកចិត្ត លោក Modi ទំនងជាធ្វើឲ្យមានការចាប់អារម្មណ៍ពីគោលដៅរបស់ខ្លួន។
អ្នកសារព័ត៌មានរបស់ BBC លោក Vikas Pandey បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីឥណ្ឌាទំនងជារកឃើញចំណុចកណ្តាលសម្រាប់មូលដ្ឋានរបស់ខ្លួន ដោយសារលោកត្រូវបានគេមើលឃើញកំពុងធ្ងន់ធ្ងរអំពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែដោយគ្មានការសម្របសម្រួលពីសក្តានុពលលើសេដ្ឋកិច្ចរបស់ឥណ្ឌា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


