ឥណ្ឌូណេស៊ី អនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ Sinovac សម្រាប់កុមារអាយុពី ៦ ដល់ ១១ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី អនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ Sinovac សម្រាប់កុមារអាយុពី ៦ ដល់ ១១ឆ្នាំ

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ីបានអនុម័តវ៉ាក់សាំងកូវីដ Sinovac Biotech សម្រាប់កុមារអាយុពី ៦ ដល់ ១១ឆ្នាំ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារអាហារនិងឱសថរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃចន្ទម្សិលមិញ ប្រទេសឥណ្ឌូណេស៊ី បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinovac ដែលផលិតដោយប្រទេសចិន សម្រាប់តែមនុស្សមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ។

លោក Penny K. Lukito ប្រធានទីភ្នាក់ងារនេះ បានប្រាប់សន្និសីទសារព័ត៌មានថា “ការអនុម័តនេះគឺជា ដំណឹងដ៏រីករាយ។ យើងប្រាកដថា ការចាក់វ៉ាក់សាំងដល់កុមារគឺជារឿងបន្ទាន់ ជាពិសេសឥឡូវការរៀនសូត្រដោយផ្ទាល់បានចាប់ផ្តើមហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Siti Nadia Tarmizi មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ការចាក់វ៉ាក់សាំងសម្រាប់កុមារ អាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ ព្រោះខ្លួនកំពុងរង់ចាំការណែនាំបន្ថែមពីសមាគមគ្រូពេទ្យកុមាររបស់ប្រទេសឥណ្ឌូណេស៊ី និងការចាក់វ៉ាក់សាំងបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រទេសឈីលី និងកម្ពុជា ក៏បានអនុម័តវ៉ាក់សាំង Sinovac ដល់កុមារតូចៗផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វ៉ាក់ សាំង Novavax ទទួល បាន ការ អនុញ្ញាត ប្រើ បន្ទាន់ លើក ដំបូង ពី ប្រទេស អាស៊ាន មួយ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services