ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ ជប៉ុន នឹងតេស្តវ៉ាក់សាំងមួយទៀតនៅ វៀតណាម
នាយកប្រតិបត្តិក្រុមហ៊ុន Shionogi លោក Isao Teshirogi បាននិយាយកាលពីដើមសប្ដាហ៍ថា ក្រុមហ៊ុនផលិតឱសថជប៉ុន Shionogi នឹងចាប់ផ្តើមការសាកល្បងព្យាបាលដំណាក់កាលទី ៣ លើវ៉ាក់សាំងកូវីដរបស់ខ្លួនក្នុងខែនេះ ហើយភាគច្រើននៅក្នុងប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ីដទៃទៀតផងដែរ ។

លោក Teshirogi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសាកល្បងព្យាបាលដែលនឹងរួមបញ្ចូលក្រុមចំនួន ២ ដែលមួយផ្តល់វ៉ាក់សាំង និងមួយទៀតផ្តល់ថ្នាំ Placebo គឺមានគោលបំណងដាក់វ៉ាក់សាំងរបស់ខ្លួនចូលនៅក្នុងបញ្ជីវ៉ាក់សាំង ដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ។
លោក Teshirogi បាននិយាយថា ប្រទេសវៀតណាមក៏បានយល់ព្រមចំពោះរៀបចំការសាកល្បងនេះផងដែរ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសនេះ ។

ទន្ទឹមនោះ ក្រុមហ៊ុនក៏នឹងពិនិត្យមើលសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនផងដែរ បើធៀបជាមួយនឹងថ្នាំ Pfizer, Moderna និង AstraZenaca ដែលបច្ចុប្បន្នកំពុងត្រូវបានចាក់ ខណៈក៏នឹងសាកល្បងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ចំពោះការចាក់ជាដូសជំរុញផងដែរ។
លោក Teshirogi បាននិយាយថា Shionogi សង្ឃឹមថានឹងទទួលបានការយល់ព្រមពីនិយតករជប៉ុន និងធ្វើឲ្យវ៉ាក់សាំងនេះមាននៅក្នុងប្រទេសជប៉ុននៅចុងខែមីនាឆ្នាំក្រោយ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Shionogi ដែលក៏កំពុងផលិតថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ផងដែរនោះ នឹងធ្វើការសាកល្បងព្យាបាលវ៉ាក់សាំងរបស់ខ្លួនក្នុងដំណាក់កាលទី ៣ នៅប្រទេសសិង្ហបុរី វៀតណាម កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


