ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងភ័យថា ចិន អាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ៣ មុំចំនួន ១ ពាន់គ្រាប់នៅឆ្នាំ ២០៣០
យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបាននិយាយថា ប្រទេសចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៧០០ គ្រាប់នៅឆ្នាំ ២០២៧ ហើយអាចឡើងដល់ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០ ។

តាមការប្រៀបធៀបនេះ សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរប្រហែល ៣,៧៥០ គ្រាប់ ហើយមិនមានគម្រោងបង្កើនបន្ថែមនោះទេ ។
ប្រទេសចិនកំពុងវិនិយោគ និងពង្រីកចំនួននុយក្លេអ៊ែរនៅលើដីគោគ ផ្លូវសមុទ្រ និងផ្លូវអាកាស ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់ការពង្រីកកម្លាំងនុយក្លេអ៊ែរដ៏ធំនេះ ។
ទន្ទឹមនោះ ការវាយតម្លៃនេះបានធ្វើឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកទៅកាន់សភាស្តីពីការអភិវឌ្ឍន៍យោធារបស់ចិន ។

ដូចសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរឈានមុខគេទាំងពីរ ប្រទេសចិនកំពុងសាងសង់ “អាវុធនុយក្លេអ៊ែរ ៣ មុំ” ដែលមានសមត្ថភាពបញ្ជូនអាវុធនុយក្លេអ៊ែរពីមីស៊ីលផ្លោងបាញ់នៅលើដី ពីមីស៊ីលបាញ់នៅលើអាកាស និងពីនាវាមុជទឹក ។
គួរបញ្ជាក់ថា កាលពីមួយឆ្នាំមុន របាយការណ៍ពីមន្ទីរបញ្ចកោណរបស់ចិនបាននិយាយថា ប្រទេសនេះមានក្បាលគ្រាប់ប្រហែល ២០០ គ្រាប់ ហើយនឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


