Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បង្កើនប្រតិបត្តិការនៅ សមុទ្រចិនខាងត្បូង (មានវីដេអូ)

បានផុស

នៅ

បើយោងតាមការស្រាវជ្រាវថ្មីពីប្រទេសចិនបានបង្ហាញថា នៅឆ្នាំនេះ សហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានគំនិតផ្តួចផ្តើមស៊ើបអង្កេតសមុទ្រចិនខាងត្បូង (SCSPI) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា យោធាអាមេរិកបានធ្វើការហោះហើរឈ្លបយកការណ៍ចំនួន ៥២ លើកនៅលើសមុទ្រចិនខាងត្បូងក្នុងខែតុលា។

យ៉ាងណាក្តី ចំនួនជើងហោះហើរឈ្លបយកការណ៍នៅក្នុងខែតុលា បានធ្លាក់ចុះពី ៦២លើកដែលបានកត់ត្រានៅក្នុងខែកញ្ញា ប៉ុន្តែវិទ្យាស្ថាននេះបាននិយាយថា ប្រតិបត្តិការយោធាអាមេរិកផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូង កំពុងកើនឡើងកាន់តែខ្លាំង។

លោក Wu Shicun ប្រធានវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការហោះហើរឈ្លបយកការណ៍ជាង ៥០០លើក នៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ ហើយចំនួនសរុបបានកើនឡើងដល់ជាង ២,០០០ លើកបើបូករួមទាំងប្រតិបត្តិការលើសមុទ្រលឿង និងសមុទ្រចិនខាងកើត។

កាលពីឆ្នាំមុន អាមេរិកបានអនុវត្តការហោះហើរតិចជាង ១,០០០លើក ប៉ុណ្ណោះ។

លោក Wu បន្តថា ហានិភ័យនៃគ្រោះថ្នាក់រវាងចិន និងអាមេរិកកំពុងកើនឡើង ហើយលោកបានអំពាវនាវឲ្យភាគីទាំងពីរ ពន្លឿនកិច្ចពិភាក្សាអំពីក្រមសីលធម៌។

បន្ថែមពីលើក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ Carl Vinson, SCSPI បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះចំនួនបីគ្រឿងផ្សេងទៀតគឺ Theodore Roosevelt, Nimitz និង Ronald Reagan ទៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ។

រួមគ្នាជាមួយនឹងនាវាចម្បាំងពីរគ្រឿងគឺ USS Makin Island និង USS Essex, នាវាកងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់សមុទ្រចិនខាងត្បូងចំនួន ១១លើកក្នុងឆ្នាំនេះ ។

សហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយផងដែរនូវយន្តហោះទម្លាក់គ្រាប់បែក B-52H និង B-1B លើដែនទឹកដែលមានជម្លោះចំនួន ១៤ដងក្នុងឆ្នាំនេះ រួមជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ១១ដង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ ចិន ចោទ អាមេរិក ថា ឧប្បត្តិហេតុនាវាមុជទឹកនុយក្លេអ៊ែរនៅ សមុទ្រចិនខាងត្បូង ជានយោបាយរបស់ ទីក្រុងវ៉ាស៊ីនតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៧ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៣៣ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម