Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆេះថ្នាក់រៀនចំបើង សម្លាប់កុមារ ២៥នាក់ ក្នុងប្រទេស នីហ្សេរ

បានផុស

នៅ

ក្រុមមន្ត្រី បានឱ្យដឹងថា កុមារចំនួន ២៥នាក់ដែលមានអាយុពី៥ទៅ៦ឆ្នាំ បានស្លាប់ បន្ទាប់ពីថ្នាក់រៀនខ្ទមចំបើងរបស់ពួកគេ បានឆេះនៅភាគខាងត្បូងប្រទេស នីហ្សេរ។

មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលមានអគ្គិភ័យ ដែលផ្ទុះឡើងកាលពីព្រឹកថ្ងៃចន្ទ ក្នុងតំបន់ Maradi។ ចំណែកមូលហេតុនៃការឆេះនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

នៅប្រទេសនីហ្សេរ ថ្នាក់រៀនភាគច្រើនត្រូវបានសាងសង់ដោយប្រើឈើ និងចំបើង ដោយសារតែរចនាសម្ព័ន្ធធ្វើពីឥដ្ឋ មិនអាចផ្ទុកសិស្សសាលាទាំងអស់បាន។

អភិបាលក្រុង Maradi លោក Chaibou Aboubacar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អគ្គិភ័យនេះ បានបំផ្លាញថ្នាក់រៀនចំនួនបី ខណៈអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ កុមារប្រហែល ២០នាក់ បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យស្រដៀងគ្នានេះ នៅរដ្ឋធានី Niamey នៃប្រទេសនីហ្សេរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ រូបភាពលាត់ជើងខោ ឈរក្នុងទឹករបស់រដ្ឋមន្ត្រីការបរទេស ទូវ៉ាលូ ថ្លែងទៅកិច្ចប្រជុំ COP26 កំពុងល្បីខ្លាំង

ចុចអាន៖ ស្ត្រី រុស្ស៊ី ម្នាក់ សម្រេចបំណងយកកូន ២២ នាក់ ក្នុងវ័យត្រឹម ២៤ ឆ្នាំ

ចុចអាន៖ ថៃ ព្រមាន ក្រុងបាងកក នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុតដល់ ១ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម