ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារក្នុងពន្ធនាគារ នៅ អេក្វាឌ័រ ស្លាប់ ៥៨ នាក់ សុទ្ធតែអ្នកទោស
យ៉ាងហោចណាស់ មានអ្នកទោសស្លាប់យ៉ាងតិច ៥៨ នាក់ ក្នុងហេតុការណ៍ការប៉ះទង្គិចគ្នាដ៏រន្ធត់មួយ នៅពន្ធនាគារ Guayaquil នៃប្រទេស អេក្វាឌ័រ ។

យោងតាមសាក្សី និងព័ត៌មានដែលប្រមូលបានដោយអ្នកសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា ការបាញ់ប្រហារត្រូវបានឮនៅក្នុងទីក្រុងជិតខាងកាលពីយប់ថ្ងៃសុក្រ ប៉ុន្តែអាជ្ញាធរមិនបាននិយាយអំពីការសម្លាប់រង្គាលថ្មីនេះទេ រហូតដល់ល្ងាចថ្ងៃសៅរ៍។
របាយការណ៍បឋមនិយាយអំពីជនរងគ្រោះចំនួន ៥៨ នាក់ ដែលជាអ្នកទោសទាំងអស់ ប៉ុន្តែព្រមានថា អ្នកស្លាប់អាចមានច្រើនជាងរបាយការណ៍។ តួលេខនេះ ត្រូវបានបញ្ជាក់នៅព្រឹកនេះ ដោយអភិបាលខេត្ត Guayas លោក Pablo Arosemena។

ឧបទ្ទវហេតុនេះគឺធ្ងន់ធ្ងរបំផុត នៅក្នុងប្រព័ន្ធពន្ធនាគារអេក្វាឌ័រ ហើយបានជំរុញឲ្យប្រធានាធិបតី Guillermo Lasso ប្រកាសស្ថានភាពអាសន្ននៅក្នុងពន្ធនាគារទាំងអស់នៅក្នុងប្រទេស។


គួរបញ្ជាក់ថា កាលពីចុងខែកញ្ញា ក៏មានការប៉ះទង្គិចគ្នា រវាងក្រុមក្មេងទំនើងនៅក្នុងពន្ធនាគារដ៏ធំបំផុតក្នុងប្រទេសនេះ ដែលបានឆក់យកជីវិតមនុស្សចំនួន ១១៩ នាក់ នៅកន្លែងកើតហេតុតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការបាញ់ប្រហារ ១១ លើកក្នុងពិធីបុណ្យ Halloween នៅ អាមេរិក ស្លាប់ និងរបួសមិនចេះតិច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


