ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារ ១១ លើកក្នុងពិធីបុណ្យ Halloween នៅ អាមេរិក ស្លាប់ និងរបួសមិនចេះតិច
ការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ១១ លើកនៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និង ៥២ នាក់ផ្សេងទៀតបានរងរបួស អំឡុងពេលដែលមនុស្សកំពុងប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យ Halloween ។

ការិយាល័យតម្រួតប៉ូលីសបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា ប៉ូលីសល្បាតម្នាក់ក៏បានបាញ់តបតទៅវិញផងដែរ បន្ទាប់ពីបានឮស្នូរកាំភ្លើងពី ១០ ទៅ ១២ គ្រាប់ ។ ក្រោយមកប៉ូលិសបានឃើញមនុស្សជាង ២០០ នាក់រត់ចេញពីធីជប់លៀង ហើយរត់នៅតាមដងផ្លូវ ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកបានកើនឡើង ក្នុងអំឡុងពេលរោគរាតត្បាតកូវីដ ១៩ ។

រហូតមកដល់ពេលនេះ មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៥៩៩ លើកហើយក្នុងឆ្នាំនេះ ខណៈ ៦១១ លើកក្នុងឆ្នាំ ២០២០ និង ៤១៧ លើកក្នុងឆ្នាំ ២០១៩ ។
ទន្ទឹមនោះកាលពីចុងសប្តាហ៍ ការបាញ់កាំភ្លើងមួយផ្សេងទៀតក៏បានផ្ទុះឡើងជាច្រើនផងដែរនៅក្នុងពិធីជប់លៀងតាមផ្ទះ ព្រឹត្តិការណ៍ប្រដាល់ និងនៅតាមដងផ្លូវជាដើម ហើយនេះគឺជាការបាញ់ប្រហារទ្រង់ទ្រាយធំដែលបានកើតឡើងនៅទូទាំងរដ្ឋចំនួន ៧ របស់អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ អាមេរិក ពន្យារពេលអនុម័តវ៉ាក់សាំង Moderna សម្រាប់ក្មេងជំទង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


