ព័ត៌មានអន្ដរជាតិ
ជំនួបថ្ងៃនេះ តើមេដឹកនាំអាមេរិក និងចិនចង់បានអ្វីរៀងៗខ្លួន?
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង នឹងជួបប្រជុំតាមអនឡាញនៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកានេះ ស្របពេលប្រទេសទាំងពីរមានភាពតានតឹងកាន់តែជ្រៅ។
ប្រទេសមហាអំណាចបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅពេលពួកគេចាកចេញពីកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៅទីក្រុង Glasgow ប្រទេសស្កុតឡែនកាលពីសប្តាហ៍មុន។ ប៉ុន្តែកង្វល់នៃការប្រឈមផ្នែកយោធាកំពុងកើនឡើងជុំវិញកោះតៃវ៉ាន់។

យោងតាមប្រភពជិតស្និទ្ធនឹងការចរចាបានប្រាប់សារព័ត៌មានអាមេរិកថា ការជួបគ្នាលើកទី៣របស់ភាគីទាំងពីរនឹងលើកឡើងពីប្រធានបទដែលមានបញ្ហាស្មុគស្មាញជាច្រើន។ រាប់ចាប់ពីសន្តិសុខតាមអ៉ីនធឺណេត ពាណិជ្ជកម្ម និងការមិនសាយភាយនុយក្លេអ៊ែរគឺជាប្រធានបទសំខាន់ៗនៅលើតុ។
សេចក្តីប្រកាសមួយបានចេញកាលពីថ្ងៃសុក្រ សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាពីវិធីសាស្ត្រដើម្បីគ្រប់គ្រងដោយទទួលខុសត្រូវចំពោះការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និង ចិន ព្រមទាំងរបៀបធ្វើការរួមគ្នាឆ្ពោះទៅរកផលប្រយោជន៍ទាំងអស់គ្នា។
អ្វីដែលលោក ចូ បៃដិន ចង់បាន
លទ្ធផលនៃការរំពឹងទុកទាប ប៉ុន្តែការជួបគ្នានឹងក្លាយជាលទ្ធផលដ៏ធំមួយទៅហើយ។ ប៉ុន្តែភាគីទាំងពីរមានចេតនាជួសជុលទំនាក់ទំនងអាមេរិក-ចិនដែលរកាំរកូសប៉ុន្មានឆ្នាំចុងក្រោយនេះ។
កោះតៃវ៉ាន់ទំនងជារបៀបវារៈកំពូល។ លោក ចូ បៃដិន ចង់ឲ្យលោក ស៊ី សន្យារក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ស្របពេលក្រុងប៉េកាំងកំពុងបង្ហាញឆន្ទៈកើនឡើងដើម្បីបង្កើនសម្ពាធលើកោះមួយនេះ។ ជាថ្នូរមកវិញ មេដឹកនាំអាមេរិកនឹងត្រូវធានាដល់សមភាគីចិនអំពីគោលជំហររបស់ខ្លួនលើអធិបតេយ្យភាពនៅតៃវ៉ាន់។
កិច្ចប្រជុំក៏នឹងជាឱកាសរបស់លោក ចូ បៃដិន ដើម្បីបញ្ចុះបញ្ចូលលោក ស៊ី ថា យុទ្ធសាស្ត្រចិនរបស់រដ្ឋបាលអាមេរិកអាចជាក្របខណ្ឌស្ថេរភាពសម្រាប់ទំនាក់ទំនងទ្វេភាគី។ គោលលទ្ធិចិនរបស់លោក បៃដិន ធ្លាប់ត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ថាជា«ការប្រកួតប្រជែងនៅពេលវាគួរតែជាកិច្ចសហប្រតិបត្តិការដែលអាចទៅរួច និងជម្រោះនៅពេលវាគួរតែ»។
ប៉ុន្តែទីក្រុងប៉េកាំងបានធ្វើការបញ្ជាក់ច្បាស់ថា បញ្ហានៃកិច្ចសហប្រតិបត្តិដូចជា ចំណាត់ការអាកាសធាតុជាដើមមិនអាចត្រូវកាត់ផ្តាច់ពីចំណុចនៃជម្លោះក្នុងទំនាក់ទំនងការទូតបានទេ។
អ្វីដែលលោក ស៊ី ជីនពីង ចង់បាន
កោះតៃវ៉ាន់ និងការពិភាក្សា ដែលឃ្លាទាំងពីរនេះគឺជាកង្វល់ចម្បងរបស់ចិននៅពេលលោក ស៊ី ជីនពីង ត្រៀមខ្លួនអង្គុយចុះជាមួយសមភាគីអាមេរិក។ កោះនៅភាគខាងកើតឆ្នេរសមុទ្រចិនដែលមានប្រធានាធិបតីជាប់ឆ្នោតដោយប្រជាធិបតេយ្យផ្ទាល់ខ្លួនហាក់ដូចជាបញ្ហាមិនច្បាស់លាស់សម្រាប់អ្នកក្រៅអាស៊ីជាច្រើន។
ប៉ុន្តែសម្រាប់ក្រុងប៉េកាំង តៃវ៉ាន់គឺជាខេត្តក្រុមក្បត់ដែលខ្លួនតែងតែចង់បង្រួបបង្រួមពេញលេញជាមួយចិន។ និយាយអំពីចំណុចនេះ លោក ស៊ី ជៀសមិនផុតការលើកឡើងទេ។
ប៉ុន្តែទើបតែប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោក ចូ បៃដិន បានប្តេជ្ញាការពារកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ។ ការប្តេជ្ញារបស់អាមេរិកជាអ្វីដែលចាត់ទុកថាជាសញ្ញានៃតម្លៃរបស់វាហាក់ដូចច្បាស់លាស់។ លោក ស៊ី ជីនពីង នឹងចង់ឲ្យមានការបញ្ជាក់ច្បាស់លើបញ្ហានេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


