ព័ត៌មានអន្ដរជាតិ
ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ ម៉ូន ជេអ៊ីន ដករដ្ឋមន្ត្រីសំខាន់ៗជាច្រើនចេញជួររដ្ឋាភិបាល
ប្រធានាធិបតី ម៉ូន ជេអ៊ីន នៅថ្ងៃសុក្រនេះ បានសម្រេចរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន ក្រោយរដ្ឋាភិបាលក្រុងសេអ៊ូល កំពុងធ្លាក់ចុះប្រសិទ្ធភាពការងារ និងការគាំទ្រដល់កម្រិតទាបបំផុត ដោយសារកត្តាសំខាន់ៗមួយចំនួនរាប់បញ្ចូលទាំងកំណើតឆ្លងរាតត្បាតកូវីដ ១៩ ក៏ដូចជារឿងអាស្រូវពាក់ព័ន្ធជាមួយក្រសួងយុត្តិធម និងរដ្ឋអាជ្ញាកំពូលមួយចំនួន។
លោក ម៉ូន បានតែងតាំងរដ្ឋមន្ត្រីថ្មីជាច្រើនរូប រាប់បញ្ចូលទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងដែនដី និងលំនៅឋាន ក៏ដូចជាក្រសួងយែនឌ័រជាដើម ដើម្បីជួយសង្គ្រោះរដ្ឋាភិបាលរបស់ខ្លួន អាចបន្តកាន់កាប់អំណាច ២ឆ្នាំទៅមុខទៀត។
ការកំណត់ត្រឹមមួយអាណត្តិ និងការកាន់កាប់សំឡេងភាគតិចក្នុងសភាជាតិ គឺមិនប៉ះពាល់ដល់តំណែងប្រធានាធិបតីរបស់លោក ម៉ូន នោះឡើយ ប៉ុន្តែការធ្លាក់ចុះប្រជាប្រិយភាព និងប្រសិទ្ធភាពការងារ ពិសេសដោយសារការរាតត្បាតកូវីដ ១៩ កាន់តែខ្លាំង និងករណីបែកបាក់សាមគ្គីក្នុងជួររដ្ឋាភិបាល គឺអាចធ្វើឲ្យលោកពិបាកបំពេញតួនាទីជាប្រធានាធិបតីដល់ចប់អាណត្តិណាស់។
អ្វីសំខាន់បំផុតដែល លោក ម៉ូន ជេអ៊ីន ត្រូវធ្វើពេលនេះ គឺធ្វើកំណែទម្រង់ការិល័យ0រដ្ឋអាជ្ញាជាតិ និងបង្ហាញមហិច្ឆិតាគាំទ្រកិច្ចព្រមព្រៀងបៃតង ដើម្បីខឆ្ពោះទៅរកប្រទេសគ្មានជាតិកាបោននៅឆ្នាំ២០៥០។
លើកាសែតក្នុងស្រុកកូរ៉េខាងជើងជាង ៦០០ស្ថាប័ននៅថ្ងៃសុក្រនេះ សុទ្ធតែរាយការណ៍ពីករណីទម្លាប់មន្ត្រីធំក្នុងជួររដ្ឋាភិបាល ខណៈរដ្ឋមន្ត្រីសុខាភិបាលដែលទើបត្រូវគេទម្លាក់ចេញពីតំណែង ក៏ប្រឈមមុខការសួរដេញដោលជាច្រើន រាប់បញ្ចូលទាំងការយឺតយ៉ាវក្នុងការព្យាបាល និងផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាដើម។
ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីរបស់លោក ម៉ូន ជេអ៊ីន គឺលោក Choo Mi-ae បានព្យួរការងារអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោក Yoon Seok-youl ដោយចោទពីបទពុករលួល ខណៈលោក Yoon Seok-youl បានច្រានចោលការចោទប្រកាន់នេះ។
អ្វីនៅពីក្រោយការព្យួរការងារលោក Yoon Seok-youl គឺស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ប៉ុន្តែបើទោះជាងលោក Yoon មិនធ្លាប់បង្ហាញអ្វីជាដុំកំភួននៅលើឆាកនយោបាយកូរ៉េខាងត្បូងក៏ពិតមែន ប៉ុន្តែការស្ទង់មតិសម្រាប់បេក្ខភាពប្រធានាធិបតីឆ្នាំ ២០២២ លោក Yoon កំពុងទទួលការគាំទ្រខ្លាំង។
ក្រុមអ្នកវិភាគស្ថានភាពនយោបាយកូរ៉េខាងត្បូង បាននិយាយថា ពេលនេះជាពេលពិបាកបំផុតសម្រាប់លោក ម៉ូន ជេអ៊ីន ក្នុងការកៀងគរប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ បើសិនជាលោកមិនធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួនឲ្យបានល្អទេនោះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


