Connect with us

ព័ត៌មានអន្ដរជាតិ

អវកាសយានិក ចិន ៣ រូប ទទួលបានមេដាយកិត្តិយសនិងពានរង្វាន់ ក្រោយបំពេញបេសកកម្ម នៅលំហអាកាស​

បានផុស

នៅ

អវកាសយានិក ៣ រូបនៃបេសកកម្មហោះហើរអវកាស Shenzhou-12 នឹងទទួលបានមេដាយ សម្រាប់ការបម្រើរបស់ពួកគេ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អវកាសរបស់ប្រទេសចិន នេះបើតាម​គណៈកម្មាធិការ​កណ្តាលនៃបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធា​កណ្ដាល​បាន​ប្រកាសរួមគ្នា​កាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​មាន​លោក​ Nie Haisheng មេបញ្ជាការ​យានអវកាស Shenzhou-12 នឹងត្រូវ​បាន​ផ្ដល់​កិត្តិយស​ជាមួយ​នឹង​មេដាយ​សមិទ្ធផល​អវកាស​លំដាប់​ទី​មួយ។ លោក​ Liu Boming ទទួល​បាន​មេដាយ​សមិទ្ធផល​លំហអាកាស​លំដាប់​ទីពីរ និង​លោក Yang Hongbo នឹង​ត្រូវ​បាន​ផ្ដល់​មេដាយ​ថ្នាក់​ទីបី រួមទាំង​ពានរង្វាន់​កិត្តិយស​ នៃ​វីរបុរស​អវកាសយានិក។

អ្នកអវកាសយានិកទាំង ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់ទីអវកាស និងចូលក្រុង Tianhe កាល​ពី​ថ្ងៃទី ១៧ ខែ​ មិថុនា។ ក្រុមនាវិកបានធ្វើសកម្មភាពក្រៅប្រព័ន្ធពីរដងក្នុងមួយថ្ងៃ ក្នុងរយៈពេល៩០ ថ្ងៃ​កន្លង​មក ដែល​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​លំហ​អាកាស​យូរ​បំផុត ​ក្នុង​ការ​ហោះហើរ​តែ​មួយ​សម្រាប់​អវកាសយានិក​ចិន។

គួរ​បញ្ជាក់ថា ​នាវិកដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គន្លង​ សម្រាប់​ការ​សាងសង់​ស្ថានីយ៍​អវកាស អ្នក​ទាំង​បី​បាន​បញ្ចប់​បេសកកម្ម​រយៈ​ពេល​បី​ខែ​របស់​ពួកគេ ហើយ​បាន​វិលត្រឡប់​មក​ផែនដី​វិញ ​ដោយ​សុវត្ថិភាព​ នៅ​ថ្ងៃទី ១៧ ខែ កញ្ញា៕

ប្រែសម្រួល​៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖លោក ស៊ី ជីនពីង ឲ្យពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនយោធា កម្រិតខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៥២ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

Sokha Hotels

ព័ត៌មានពេញនិយម