ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ បញ្ជាក្រសួងថាមពល ថៃ ពន្លឿនវិធានការបញ្ចុះតម្លៃប្រេង ក្នុងប្រទេស (មានវីដេអូ)
យោងតាមរបាយការណ៍របស់កាសែត Bangkok Post បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យក្រសួងថាមពលពន្លឿនវិធានការកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត ក្រោយជួបជាមួយសមាជិកសភាជាច្រើនរូបកាលពីថ្ងៃអង្គារ ។

ក្រសួងថាមពលបានបញ្ជាក់ថា តាមពិតវិធានការនេះនឹងត្រូវដាក់ឲ្យដំណើរការនៅខែក្រោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីចង់ឲ្យមានសកម្មភាពលឿនជាងមុន ។ លោក ប្រាយុទ្ធ ក៏បានអំពាវនាវឲ្យបញ្ចុះតម្លៃប្រេងម៉ាស៊ូតមកនៅក្រោម ៣០ បាត (ប្រមាណ ០.៩០ ដុល្លារ) ក្នុងមួយលីត្រផងដែរ ។
កាសែត Bangkok Post រាយការណ៍ថា តម្លៃប្រេងម៉ាស៊ូតជាមធ្យមគឺ ២៨ បាត (០.៨៣ ដុល្លារ) ក្នុងមួយលីត្រគិតត្រឹមថ្ងៃអង្គារ ។ យោងតាមលោក Supattanapong Punmeechaow រដ្ឋមន្ត្រីក្រសួងថាមពលបានឲ្យដឹងថា ក្រុមហ៊ុន PTT ទំនងជានឹងកាត់បន្ថយតម្លៃប្រេងបន្ថែមទៀត ខណៈហ៊ុនផ្សេងទៀតត្រូវបានគេរំពឹងថានឹងធ្វើតាម ។

លោករដ្ឋមន្ត្រីនិយាយថា ប្រាក់ ២០ ពាន់លានបាតត្រូវបានទុកសម្រាប់ឧបត្ថម្ភធនតម្លៃចន្លោះពី ៤ ទៅ ៥ ខែ ហើយការទាមទាររបស់ក្រុមអ្នកបើកបរទូទាំងប្រទេសដែលគាំទ្រដោយសហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ ឲ្យតម្លៃប្រេងធ្លាក់ដល់ ២៥ បាត (០.៧៤ ដុល្លារ) ក្នុងមួយលីត្រនឹងត្រូវការរហូតដល់ ១៥ ពាន់លានបាតក្នុងមួយខែ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Supattanapong ធ្លាប់បានថ្លែងថា ការទម្លាក់តម្លៃមកត្រឹម ២៥ បាត (០.៧៤ ដុល្លារ) ក្នុងមួយលីត្រ គឺមិនអាចទៅរួចនោះទេ ។ រដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ២ បាត (០.០៥ ដុល្លារ) ក្នុងមួយលីត្រ ខណៈតម្លៃធ្លាក់ចុះនៅទូទាំងពិភពលោក ។

ជាចុងក្រោយលោក Supattanapong និយាយថា កិច្ចប្រជុំរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) នៅថ្ងៃទី ៤ ខែធ្នូ នឹងសម្រេចថា តើនឹងមានអ្វីកើតឡើងចំពោះតម្លៃប្រេងនៅទូទាំងពិភពលោក ។ តម្លៃប្រេងម៉ាស៊ូតបានធ្លាក់ចុះនៅទូទាំងពិភពលោក ចាប់តាំងពីប្រទេសដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា និងជប៉ុនបានចាប់ផ្តើមបញ្ចេញទុនបម្រុងជំនួសឲ្យការនាំចូលប្រេង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ នេះមូលហេតុ ថៃ មិនមានសិទ្ធិទទួលរូបមន្តផលិតថ្នាំគ្រាប់ក្រុមហ៊ុន Pfizer

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ