ព័ត៌មានអន្ដរជាតិ
នេះមូលហេតុ ដែលវីរុសបំប្លែងខ្លួន Omicron ក្លាយជាក្ដីបារម្ភខ្លាំង របស់អ្នកវិទ្យាសាស្រ្ត
វីរុសបំប្លែងខ្លួន Omicron ឬ B.1.1.529 មានប្រភពមកពីអាហ្វ្រិកខាងត្បូង និងត្រូវបានប្រទេសជាច្រើន ប្រកាសពីការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង ខណៈដែលអ្នកវិទ្យាសាស្ត្រ កំពុងព្យាយាមកំណត់ថា តើការផ្លាស់ប្ដូរនេះ គឺធន់នឹងវ៉ាក់សាំងឬយ៉ាងណា។

មន្ត្រីសុខាភិបាលចក្រភពអង់គ្លេសបាននិយាយថា សារធាតុមួយនេះ បានទាក់ទាញការពិនិត្យមើល ព្រោះវាមានការផ្លាស់ប្តូរច្រើនជាង ៣០ នៃប្រូតេអ៊ីន spike ដែលមេរោគប្រើ ដើម្បីចូលទៅក្នុងកោសិកាមនុស្ស។ គឺប្រហែលទ្វេដងនៃចំនួន Delta ហើយធ្វើឲ្យវីរុសបំប្លែងខ្លួននេះ ខុសពីមេរោគដើម ដែលវ៉ាក់សាំងកូវីដបច្ចុប្បន្ន ត្រូវបានផលិតឡើងដើម្បីទប់ទល់។
អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូង និយាយថា ការផ្លាស់ប្ដូរមួយចំនួនត្រូវបានផ្សារភ្ជាប់ ជាមួយនឹងភាពធន់ ការបន្សាបអង្គទីគ័រ និងការពង្រឹងការចម្លង ប៉ុន្តែផ្សេងទៀតមិនត្រូវបានយល់ច្បាស់ទេ ដូច្នេះសារៈសំខាន់ពេញលេញរបស់វា មិនទាន់ច្បាស់នៅឡើយទេ។

ប្រធានទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស លោកវេជ្ជបណ្ឌិត Susan Hopkins បានប្រាប់វិទ្យុ BBC ថា ការផ្លាស់ប្ដូរមួយចំនួន មិនត្រូវបានគេមើលឃើញពីមុនមក ដូច្នេះវាមិនត្រូវបានដឹងថាតើមេរោគទាំងនោះ នឹងធ្វើអន្តរកម្មជាមួយអ្នកដទៃដោយរបៀបណានោះទេ ហើយវាកំពុងក្លាយជាបំរែបំរួលដ៏ស្មុគស្មាញបំផុតដែលត្រូវបានគេឃើញរហូតមកដល់ពេលនេះ។ ដូច្នេះ ការធ្វើតេស្តបន្ថែមទៀតនឹងត្រូវការចាំបាច់ ដើម្បីបញ្ជាក់ថា តើវាឆ្លងបានច្រើនជាងនេះ ឆ្លង ឬអាចគេចពីវ៉ាក់សាំង។
ដោយឡែកលោកស្រី Maria van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីកូវីដ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការងារនេះនឹងចំណាយពេលពីរបីសប្ដាហ៍ ។ ក្នុងពេលជាមួយគ្នានេះ វ៉ាក់សាំងនៅតែជាឧបករណ៍សំខាន់ ក្នុងការទប់ស្កាត់មេរោគដដែល។

NICD របស់អាហ្វ្រិកខាងត្បូងបាននិយាយថា មិនមានរោគសញ្ញាមិនធម្មតាណាមួយ ត្រូវបានគេរាយការណ៍ថាបានឆ្លងជាមួយនឹងវីរុសបំប្លែងខ្លួន Omicron ហើយដូចទៅនឹងវីរុសបំប្លែងខ្លួនផ្សេងទៀតដែរ ជាពិសេសបុគ្គលមួយចំនួន មិនមានរោគសញ្ញានោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO ថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron បង្កជំងឺធ្ងន់ធ្ងរជាង វីរុសបំប្លែងខ្លួនផ្សេងទៀត
ចុចអាន៖ប្រទេសអឺរ៉ុបចំនួន ២ រកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ១៥ ករណីមកពី អាហ្វ្រិក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


